ហ្សឺណែវ៖ លោក Hans Kluge នាយកប្រចាំតំបន់របស់អង្គការសុខភាពពិភពលោក (WHO) ប្រចាំទ្វីបអឺរ៉ុប បានឲ្យដឹងថា រដ្ឋាភិបាល ដៃគូសុខភាព និងសង្គមស៊ីវិល ចាំបាច់ត្រូវធ្វើសកម្មភាពរួមគ្នាជាមួយភាពបន្ទាន់ ដើម្បីរក្សាជំងឺអុតស្វា ស្ថិតក្រោមការគ្រប់គ្រងនៅក្នុងតំបន់អ៊ឺរ៉ុប។
លោកបានលើកឡើងថា “អឺរ៉ុបនៅតែជាចំណុចកណ្តាលនៃការផ្ទុះឡើងនៃការកើនឡើងនេះ ដោយមានប្រទេសចំនួន ២៥ បានរាយការណ៍ថាមានច្រើនជាង ១៥០០ករណី ឬ ៨៥ភាគរយនៃចំនួនសរុបសកលលោក” ដោយសង្កត់ធ្ងន់ថា ទំហំនៃការផ្ទុះឡើងមានហានិភ័យពិតប្រាកដ។
លោកបន្ដថា “ការរីករាលដាលនៃមេរោគកាន់តែយូរ វាកាន់តែរីករាលដាល និងកាន់តែរឹងមាំនៃមេរោគនៅក្នុងប្រទេស ដែលមិនឆ្លង” នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។
យោងទៅតាមលោក Kluge ជំងឺអុតស្វា បានរីករាលដាលនៅក្នុងផ្នែកខ្លះនៃទ្វីបអាហ្រ្វិកខាងលិច និងកណ្តាលអស់រយៈពេលជាច្រើនទសវត្សរ៍មកហើយ ហើយត្រូវបានពិភពលោកមិនយកចិត្តទុកដាក់។
លោកបន្ថែម “យើងបានឃើញម្តងទៀតពីរបៀបដែលបញ្ហាប្រឈមនៅ ក្នុងផ្នែកមួយនៃពិភពលោកអាចក្លាយជាបញ្ហាប្រឈម សម្រាប់យើងទាំងអស់គ្នាបានយ៉ាងងាយស្រួល និងឆាប់រហ័ស និងរបៀបដែលយើងទាំងអស់គ្នាត្រូវតែធ្វើការជាមួយគ្នា ដើម្បីធានាឱ្យមានការឆ្លើយតបដោយសំរបសំរួល ដែលមានភាពយុត្តិធម៌ សម្រាប់ទាំងអស់គ្នា”។
លោក Kluge ក៏បានសង្កត់ធ្ងន់ផងដែរអំពីសារៈសំខាន់នៃការកំណត់អត្តសញ្ញាណ និងការគាំទ្រទំនាក់ទំនងជិត ស្និទ្ធនៃករណី ក៏ដូចជាការតាមដានដោយខ្លួនឯងរយៈពេល ២១ ថ្ងៃសម្រាប់រោគសញ្ញាដំបូងនៃជំងឺអុងស្វា ដូចជាគ្រុនក្តៅ៕
ប្រែសម្រួល ឈូក បូរ៉ា