ព័ត៌មានអន្តរជាតិ

ការគ្រប់គ្រងខ្សាច់ របស់ចិន មិនអាចខ្វះ “រុក្ខជាតិបៃតង”ទាំងនេះបានទេ

ថ្ងៃទី១៧ ខែមិថុនា ជាទិវាបង្ការនិងគ្រប់គ្រង វាលខ្សាច់ និងគ្រោះរាំងស្ងួត ពិភពលោក លើកទី២៨ ប្រធានបទនៅឆ្នាំនេះគឺ “រួមគ្នាងើបពីគ្រោះរាំងស្ងួត” ។ ប្រទេសចិន យកចិត្តទុកដាក់ខ្ពស់ ដល់ការងារបង្ការ និង គ្រប់គ្រងវាលខ្សាច់ ហើយស្វែងរកបច្ចេកវិទ្យា និងរូបមន្តដ៏ជោគជ័យ ជាច្រើនសម្រាប់ការបង្ការ និងគ្រប់គ្រងវាលខ្សាច់ ។ គិតរហូតដល់ឆ្នាំ២០១៩ ប្រទេសចិន បានក្លាយទៅជាប្រទេសដំបូង លើពិភពលោក ដែលសម្រេចបានកំណើនសូន្យ នៃការសឹករិចរិលដី ។
វាលខ្សាច់ក្លាយទៅ ជាដីបៃតង ជាសមិទ្ធផលបានមកពីការខិតខំប្រឹងប្រែង និងតស៊ូរបស់អ្នកគ្រប់គ្រង វាលខ្សាច់ ជាច្រើនជំនាន់ ។ នៅក្នុងដំណើរការគ្រប់គ្រង វាលខ្សាច់ រុក្ខជាតិទប់ទល់នឹងខ្យល់ និងការពារខ្សាច់បានដើរតួនាទីសំខាន់ ។ ខាងក្រោម យើងនឹងស្វែងយល់ពី “រុក្ខជាតិបៃតង”ទាំងនេះដែលប្រែក្លាយ វាលខ្សាច់ទៅជាតំបន់បៃតង ។

Haloxylon ammodendron -រុក្ខជាតិត្រួសត្រាយពណ៌ បៃតង នៅវាលខ្សាច់ Haloxylon ammodendron មានប្រព័ន្ធឫសច្រើន ដែលមាន លក្ខណៈពិសេសជាច្រើន ដូចជាធន់ នឹងគ្រោះរាំងស្ងួតជាដើម ហើយត្រូវបានហៅថាជា “អង្គរក្សប្រចាំវាលខ្សាច់” ។
Salix psammophila-រុក្ខជាតិត្រួតត្រាយ អំពីការរក្សាខ្សាច់ Salix psammophila មានរាងដូចភ្លើងគប់ លូតលាស់យ៉ាងឆាប់រហ័ស មានមែកនិងស្លឹកក្រាស់ ប្រព័ន្ធឫសធំ និងសមត្ថភាពការពារដីខ្សាច់យ៉ាងខ្លាំង ជាប្រភេទដើមឈើសំខាន់ ដែលទប់ទល់នឹងខ្យល់នៅតំបន់ ភាគខាងជើងប្រទេសចិន។
Populus euphratica-ឆ្អឹងខ្នង នៃវាលខ្សាច់ Populus euphraticaមានភាពធន់ នឹងភាពត្រជាក់ និងក្ដៅខ្លាំង ហើយមានជីវិតរឹងមាំ។ប្រជាជនបានសរសើរ Populus euphraticaជា “ឆ្អឹងខ្នងនៃវាលខ្សាច់” ។

Oleaster
Oleaster គឺជាចំណីដែលមានគុណភាពខ្ពស់ សម្រាប់ចៀម ហើយក៏អាចប្រើ សម្រាប់អាហារ ដូចជាស្រានិងនំបង្អែមជាដើម ។ ទន្ទឹមនឹងនេះ អាចរក្សាទឹកដី ទប់ទល់នឹងខ្យល់ និងខ្សាច់ បង្ការគ្រោះរាំងស្ងួត ហើយជារឿយ ៗ ត្រូវបានប្រើប្រាស់សម្រាប់ សាងសង់ព្រៃជម្រក ។
sea-buckthorn Sea-buckthorn ត្រូវបានដាំជាច្រើន នៅតំបន់ភាគពាយ័ព្យ ប្រទេសចិន សម្រាប់ការដាំដុះ នៅវាលខ្សាច់។ផ្លែSea-buckthorn មានវីតាមីន Cខ្ពស់ ហើយប្រេង Sea-buckthornក៏មានប្រសិទ្ធភាពប្រឆាំង នឹងភាពចាស់និងថែរក្សា សម្រស់ផងដែរ ៕ វិទ្យុមិត្តភាពកម្ពុជាចិន

To Top