ព័ត៌មានអន្តរជាតិ

ពិព័រណ៍“ជយោបច្ចេកវិទ្យា”ឆ្នាំ២០២២ របស់បារាំង បានប្រារព្ធធ្វើ ផលិតផលរបស់ចិន ជាច្រើនបានបង្ហាញមុខ

ពិព័រណ៍ “ជយោបច្ចេកវិទ្យា” ឆ្នាំ២០២២របស់បារាំងបានប្រារព្ធធ្វើ នៅក្រុងប៉ារីសកាលពីថ្ងៃទី១៥ ខែមិថុនា តាមម៉ោងក្នុងតំបន់ ។ ផលិតផលជាច្រើន ដែលមកពីសហគ្រាសវិទ្យា សាស្ត្រនិង បច្ចេកវិទ្យាចិន បានត្រូវបង្ហាញ មុខក្នុងពិព័រណ៍នេះ ។

សហគ្រាសវិទ្យាសាស្ត្រ និង បច្ចេកវិទ្យាចិន ជាច្រើន ក្នុងនោះបូករួមទាំងក្រុមហ៊ុន HUAWEI បានចូលរួមពិព័រណ៍ “ជយោបច្ចេកវិទ្យា”ឆ្នាំនេះ ។ តាមការឧទ្ទេសនាមផ្លូវការ ឱ្យដឹងថា ស្តង់តាំងពិព័រណ៍ នៃ ក្រុមហ៊ុន HUAWEI នឹងផ្សព្វផ្សាយអំពីខ្លឹមសារ ដូចជាការបំពេញការងារវៃឆ្លាត និងវិទ្យាសាស្ត្រនិងបច្ចេកវិទ្យាបៃតងជាដើម ។

ឆ្កែយន្តដែលផលិតដោយក្រុមហ៊ុន វិទ្យាសាស្ត្រនិង បច្ចេកវិទ្យា Unitree Robotics របស់ចិនបានបង្ហាញមុខ ក្នុងពិព័រណ៍លើកនេះ គឺជាផលិតផល ដែលមានប្រជាប្រិយភាព ណាស់ក្នុងទីផ្សារ ៕ វិទ្យុមិត្តភាពកម្ពុជាចិន

To Top