ព័ត៌មានជាតិ

ចូលរួមទស្សនា​ទាំងអស់គ្នា «ពិព័រណ៍ពាណិជ្ជកម្មថៃ Thailand Products Expo ២០២៣»

ភ្នំពេញ ៖ កាន់តែពិសេស និងអស្ចារ្យក្នុងរយៈពេល ៣ ថ្ងៃខាងមុខនេះ ថែមទាំងអាច ឈ្នះនៅរង្វាន់ជាច្រើន សន្ធឹកសន្ធាប់ក្នុងកម្មវិធី «ពិព័រណ៍ពាណិជ្ជកម្មថៃ Thailand Products Expo ២០២៣» ដែលនឹងរៀបចំធ្វើនៅមជ្ឈមណ្ឌល តាំងពិព័រណ៍កោះពេជ្រ (ច្រកទ្វារទី៥ និងទី៦) រាជធានីភ្នំពេញ ចាប់ពីថ្ងៃទី ១២ ដល់ថ្ងៃទី ១៥ ខែ មករា ឆ្នាំ ២០២៣ ពីម៉ោង ០៩ ព្រឹក ដល់ម៉ោង ០៩ យប់ ។

ក្នុងនោះនឹងនាំយកទំនិញ ជាច្រើនប្រភេទមកដាក់បង្ហាញ និងលក់មានដូចជា
-អាហារ និងភេសជ្ជៈ
-គ្រឿងសំអាង និងទំនិញសុខភាព សម្ភស្ស
-សំលៀកបំពាក់ និងវាយនភ័ណ្ឌ
-សំភារៈប្រើប្រាស់ក្នុងផ្ទះ និងសំភារៈផ្ទះបាយ
-សំភារៈដេគ័ និងតុបតែងផ្ទះ
-សំភារៈទារក និងកុមារ
-វត្ថុអនុស្សាវរីយ៍
-គ្រឿងទាក់ទាងនឹងវិស័យកសិកម្ម
-ទំនិញផ្សេងៗ ជាច្រើនទៀត

លោក លោកស្រី អាចជ្រើសរើសទិញទំនិញថៃ ជាច្រើនប្រភេទក្នុងតម្លៃពិសេសជាងតម្លៃលក់ក្នុងទីផ្សារ។ ជាពិសេស នៅក្នុងពិព័រណ៍នេះ បានជ្រើសរើសយកទំនិញថៃ ម៉ាកល្បីៗ ដែលជាប្រភេទទំនិញថ្មីមកដាក់បង្ហាញ និង រកតំណាងចែកចាយនៅកម្ពុជា ។ លើសពីនេះទៅទៀត ពិព័រណ៍ពាណិជ្ជកម្មថៃ Thailand Products Expo ២០២៣ នឹងមានរៀបចំការប្រគុំតន្រ្តី រយៈពេល ៤ថ្ងៃពេញ ដោយមានការចូលរួម ពីតារាចំរៀងល្បីៗជាច្រើនដួង ដូចជា លោក លឹម តិចម៉េង កញ្ញា ម៉ន់ ចាន់កញ្ញា កញ្ញា ចាន់ នឿថង កញ្ញា នាងគន្ធា លោក លី ពីរ៉ានុត កញ្ញា ឌីយ៉ាតា រួមទាំងតារាកិត្តិយសជាច្រើនដួងទៀត ។

លោក លោកស្រីក៏អាចឈ្នះនៅរង្វាន់ ជាច្រើនសន្ធឹកសន្ធាប់ ដែលគ្រាន់តែជាវទំនិញអស់ 15$ នឹងទទួលបានឆ្នោតផ្សងសំណាងមួយសន្លឹក រង្វាន់រួមមានទូរស័ព្ទ smart phone ចង្រ្កានអគ្គិសនី ឆ្នាំងដាំបាយអគ្គិសនី កង្ហាអគ្គិសនី ត្បូងទទឹម និងរង្វាន់ Coupon ជាច្រើនរង្វាន់ទៀត ។

សូមអញ្ជើញចូលរួមទស្សនា “ពិព័រណ៍ពាណិជ្ជកម្មថៃ Thailand Products Expo ២០២៣” ដែលរៀបចំធ្វើនៅមជ្ឈមណ្ឌលតាំងពិព័រណ៍កោះពេជ្រ (ច្រកទ្វារទី៥ និងទី៦) រាជធានីភ្នំពេញ ចាប់ពីថ្ងៃទី ១២ ដល់ថ្ងៃទី ១៥ ខែ មករា ឆ្នាំ ២០២៣ អោយបានច្រើនកុះករ៕

To Top