ព័ត៌មានអន្តរជាតិ

ផ្លូវដែក HeRuoដាក់ឱ្យដំណើរការហើយ ! ធ្វើឱ្យខ្សែផ្លូវដែកព័ទ្ធជុំវិញ វាលខ្សាច់ដំបូងគេបង្អស់ នៅលើពិភពលោក ក្លាយជាការពិត

ថ្ងៃទី ១៦ ខែ មិថុនា ខ្សែផ្លូវដែកព័ទ្ធជុំវិញវាលខ្សាច់ដំបូងគេបង្អស់នៅលើពិភពលោកបានដាក់ឱ្យប្រើប្រាស់ជាផ្លូវការ ។ ផ្លូវដែកក្រុងHetian ក្រុងRuoqiangនៃភូមិភាគស្វយ័តXinjiangផ្លូវដែកក្រុងHetianស្រុកRuoqiang (ហៅកាត់ផ្លូវដែកHeRuo)ស្ថិតនៅភាគខាងត្បូងនៃវាលខ្សាច់ Taklimakanដែលជាវាលខ្សាច់ ចល័តធំទី ២ នៅលើពិភពលោក ។ ផ្លូវដែកនេះមានប្រវែង ៥៣៤ គីឡូម៉ែត្រស្ថិតនៅតំបន់ខ្សាច់ដែលស្មើនឹង ៦៥% នៃប្រវែងសរុបនៃផ្លូវដែកនេះ ដែលជាផ្លូវដែកនៅវាលខ្សាច់ដ៏ពិសេសមួយខ្សែរ។

ចាប់តាំងពីការចាប់ផ្តើមសាងសង់នៅខែធ្នូឆ្នាំ ២០១៨មកអ្នកសាងសង់បានសាងសង់តាមលក្ខណៈភូមិសាស្ត្រនៃវាលខ្សាច់ និងចាត់វិធានការប្រកបដោយប្រសិទ្ធភាព ដើម្បីធានាឱ្យគម្រោងនេះត្រូវបានបញ្ចប់តាមកាលកំណត់។

ផ្លូវដែក HeRuo ចាប់ផ្តើមពីក្រុង Hotan នៅភាគខាងលិចទៅដល់ស្រុក Ruoqiang តំបន់ស្វយ័ ត ម៉ុងហ្គោលី Bayingol នៅភាគខាងកើតនៅភូមិភាគស្វយ័ត Xinjiang ដែលមានប្រវែងសរុប ៨២៥ គីឡូម៉ែត្រ និងល្បឿនរចនា ១២០ គីឡូម៉ែត្រក្នុងមួយម៉ោង ។

ផ្លូវដែក HeRuo បានតភ្ជាប់ទៅផ្លូវដែកដែលមានស្រាប់ចំនួន ៣ ខ្សែ ហើយព័ទ្ធជុំវិញវាលខ្សាច់ Taklimakan មួយជុំដែលក្លាយជាខ្សែផ្លូវដែកព័ទ្ធជុំវិញវាលខ្សាច់ដំបូងគេ បង្អស់នៅលើពិភពលោកដែលមាន ប្រវែងសរុប ២៧១២ គីឡូម៉ែត្រ ។

ផ្លូវដែក HeRuo ជាផ្លូវរថភ្លើងសាងសង់តែម្ដងគត់ដំបូងគេនៅភូមិភាគស្វយ័ត Xinjiang ខ្សែទាំងមូល ក្រាលដោយដែកគ្មានថ្នេរ ដែលត្រូវបានផ្សារភ្ជាប់តាមលំដាប់ដោយដែកប្រវែង ៥០០ ម៉ែត្រជា ច្រើន ។ លើសពីនេះ ដែកគ្មានថ្នេរបានបំបាត់នូវតំណផ្លូវដែកភាគច្រើន មិនត្រឹមតែ អាចឱ្យរថភ្លើង រត់បានរលូនជាងមុនប៉ុណ្ណោះទេ ថែមទាំងកាត់បន្ថយការខូចផ្លូវផងដែរ ការចំណាយលើការថែទាំ អាចត្រូវបានកាត់បន្ថយពី ៣០% ទៅ ៧៥% ។

៣ ឆ្នាំកន្លងទៅនេះ អ្នកសាងសង់បានសាងសង់ក្រឡាស្មៅជិត ៥០ លានម៉ែត្រការ៉េតាមបណ្តោ យផ្លូវដែក HeRuo និងដាំដើមឈើជិត ១៣ លានដើម ហើយតំបន់ព្រៃឈើគ្របដណ្តប់លើផ្ទៃដីជាង ៧៣៣៣ ហិកតាសម្រេចបាននូវការអនុវត្តក្នុងពេលដំណាលគ្នារវាងគ ម្រោងការពារព្យុះខ្សាច់ និងការសាងសង់ផ្លូវដែកជាលើកដំបូងនៅក្នុងប្រទេសចិន ។

ផ្លូវដែក HeRuo មានរថភ្លើងចំនួន ៨ ជួយសម្រួលយ៉ាងខ្លាំងដល់ការដឹកជញ្ជូនទំនិញ ។ កប្បាស ពុទ្រាក្រហម សារធាតុរ៉ែ ជាដើមតាមបណ្តោយខ្សែអាចដឹកជញ្ជូនដោយផ្ទា ល់ទៅកាន់ដីគោកតាម រយៈផ្លូវដែកនេះ ដែលមានសារៈសំខាន់យ៉ាងខ្លាំងចំពោះការអភិវឌ្ឍធនធា ននៅតាមបណ្តោយ ផ្លូវដែកនិងការអភិវឌ្ឍនៅតំបន់ជនបទ ។

បន្ទាប់ពីផ្លូវដែក HeRuo ដាក់ឱ្យដំណើរការ នាយកដ្ឋានផ្លូវដែកនឹងរៀបចំរថភ្លើង ដឹកអ្នកដំណើរ ចំនួន ២ ប្រជាជននៅតាមបណ្តោយខ្សែអាចជិះរថភ្លើងនេះទៅកាន់ស្រុក Ruoqiang ក្រុង Korla ក្រុង Urumqi និងកន្លែងផ្សេងទៀត យើងអាចជិះរថភ្លើងនិង ច្រៀងចម្រៀង ទៅ មើលភ្នំនិង ទន្លេដ៏ស្រស់ស្អាតនៃប្រទេសចិនជាមួយគ្នា!

To Top