ព័ត៌មានអន្តរជាតិ

ប្រធានាធិបតី អាល្លឺម៉ង់ បំពេញទស្សនកិច្ច នៅ ឥណ្ឌូនេស៊ី ដើម្បី ពង្រឹង កិច្ចសហប្រតិបត្តិការ សេដ្ឋកិច្ច

បឺលីន ៖ ដំណើរទស្សនកិច្ច ទៅកាន់ប្រធានាធិបតី អាល្លឺម៉ង់ Frank-Walter Steinmeier កាលពីថ្ងៃព្រហស្បតិ៍ បានជួបជាមួយ ប្រធានាធិបតី ឥណ្ឌូនេស៊ី លោក Joko Widodo ស្តីពីកិច្ចសហប្រតិបត្តិការទ្វេភាគី រួមទាំងការវិនិយោគ ក្នុងវិស័យរថយន្តអគ្គិសនី ថាមពលកកើតឡើងវិញ និងពន្ធកាបូន។

លោក Widodo បានឲ្យដឹងនៅក្នុងសន្និសីទសារព័ត៌មានរួមគ្នាថា “ខ្ញុំបានស្នើឱ្យឧស្សាហកម្មអាល្លឺម៉ង់ អភិវឌ្ឍរោងចក្រ semiconductor នៅក្នុងប្រទេសឥណ្ឌូនេស៊ី និងធ្វើឱ្យឧស្សាហកម្មនេះ ជាផ្នែកមួយនៃខ្សែសង្វាក់ ផ្គត់ផ្គង់បន្ទះឈីបសកល” ។

ប្រធានបទរបស់មេដឹកនាំទាំងពីរ ក៏បានរួមបញ្ចូលផងដែរ នូវការពង្រឹងកិច្ចសហប្រតិបត្តិការ លើការប្រែប្រួលអាកាសធាតុ ការបង្កើតការផ្តល់ហិរញ្ញប្បទាន ការផ្លាស់ប្តូរថាមពល និងទីផ្សារកាបូននៅក្នុងប្រទេសឥណ្ឌូនេស៊ី។

លោក Widodo បានស្នើឱ្យអាល្លឺម៉ង់ ធ្វើជាដៃគូជាមួយ ឥណ្ឌូនេស៊ី ក្នុងការដាំដុះសក្តានុពល សម្រាប់ប្រភពថាមពលកកើតឡើងវិញ នៅក្នុងប្រទេសប្រជុំកោះនេះ។

លោកបានសង្កត់ធ្ងន់លើសារៈសំខាន់ នៃកិច្ចសហប្រតិបត្តិការ ក្នុងយុគសម័យឧស្សាហកម្ម ៤.០ ជាពិសេសលើការអភិវឌ្ឍន៍ធនធានមនុស្ស ដែលអនុស្សរណៈនៃការយោគយល់គ្នា ត្រូវបានចុះហត្ថលេខា កាលពីថ្ងៃព្រហស្បតិ៍ ដោយក្រសួង ឧស្សាហកម្មរបស់ប្រទេសឥណ្ឌូនេស៊ី ជាមួយក្រុមហ៊ុនអាល្លឺម៉ង់ Deutsche Messe AG និង Infineon AG ៕
ប្រែសម្រួល ឈូក បូរ៉ា

To Top