ព័ត៌មានអន្តរជាតិ

Update ៖ រដ្ឋមន្ត្រីការបរទេសរុស្ស៊ី លើកឡើងថា រុស្ស៊ីមិនស្អាតស្អំ ហើយក៏មិនអៀនខ្មាសដែរ

រុស្ស៊ី៖ ទូរទស្សន៍ BBC បានផ្សព្វផ្សាយនៅថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២២ថា ចាប់តាំងពីកងទ័ពរុស្ស៊ី បានវាយប្រហារមកលើប្រទេស អ៊ុយក្រែនជិត៤ខែ ហើយជនស៊ីវិលរាប់ពាន់នាក់ ត្រូវបានសម្លាប់ ហើយទីក្រុងទាំងមូល ត្រូវបំផ្លាញឲ្យក្លាយទៅជាគំនរបាក់បែក ខណៈដែលប្រជាជន អ៊ុយក្រែន រាប់លាននាក់បានភៀសខ្លួន ចេញពីផ្ទះរបស់ពួកគេ ។

ប៉ុន្តែកាលពីថ្ងៃព្រហស្បតិ៍ម្សិលមិញ លោក Sergei Lavrov រដ្ឋមន្ត្រីការបរទេសរុស្ស៊ី បានសម្លឹងមើលមកខ្ញុំ ហើយបានប្រាប់ខ្ញុំថា អ្វីៗមិនដូចអ្វីដែលពួកគេមើលឃើញនោះទេ ។

លោកបានអះអាងថា “យើងមិនបានឈ្លានពានអ៊ុយក្រែននោះទេ” ។

“យើងបានប្រកាសថា វាជាប្រតិបត្តិការយោធាពិសេសមួយ ព្រោះយើងគ្មានវិធីផ្សេងទៀតក្នុងការពន្យល់ទៅលោកខាងលិចថា ការអូសទាញអ៊ុយក្រែនទៅក្នុងអង្គការ NATO ជាអំពើឧក្រិដ្ឋកម្ម” ។

ចាប់តាំងពីប្រទេសរុស្ស៊ី បានឈ្លានពានអ៊ុយក្រែន នៅថ្ងៃទី២៤ ខែកុម្ភៈមក លោក Lavrov បានផ្តល់បទសម្ភាសន៍តែប៉ុន្មានដងប៉ុណ្ណោះ ទៅដល់ប្រព័ន្ធផ្សព្វផ្សាយលោកខាងលិច ។

គាត់បានលើកឡើងវិញ នូវបន្ទាត់ផ្លូវការរបស់វិមានក្រឹមឡាំងថា មានពួក NAZI នៅអ៊ុយក្រែន ។ ជារឿយៗ មន្ត្រីរុស្ស៊ីអះអាងថា យោធារបស់ពួកគេកំពុង “បំផ្លាញប្រទេស” ។ លោក Lavrov បានបង្កភាពចលាចលនាពេលថ្មីៗនេះ នៅពេលដែលគាត់បាន ព្យាយាមបង្ហាញ អំពីភាពត្រឹមត្រូវ នៃពាក្យសម្តីរបស់ NAZI ទាក់ទងនឹងប្រធានាធិបតីអ៊ុយក្រែន ដែលជាជនជាតិជ្វីហ្វ ដោយធ្វើការអះអាងគួរ ឱ្យអស់សំណើចថា Adolf Hitler មាន “ឈាមជ្វីហ្វ” ៕
ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top