ព័ត៌មានអន្តរជាតិ

ប៉ូឡូញ ចាប់ផ្តើមដឹកជញ្ជូនកាំភ្លើងធំប្រភេទ Krab self-propelled ឲ្យអ៊ុយក្រែន

បរទេស៖ កងកម្លាំងយោធានៃប្រទេសប៉ូឡូញ​ កាលពីថ្ងៃអាទិត្យ ម្សិលមិញនេះ បានប្រកាសថា​ជាផ្នែកមួយ នៃជំនួយ យោធាសម្រាប់កិច្ចការងារអន្តរជាតិ​​​ និងក្នុងនាមជាមិត្តភ័ក្តផងនោះប្រទេសប៉ូឡូញ គឺបានចាប់
ផ្តើមធ្វើការដឹកជញ្ជូន អាវុធជាកាំភ្លើងធំទំហំ 155mm ជាច្រើនគ្រឿងទៅឲ្យប្រទេសអ៊ុយក្រែន ហើយដែលត្រូវបានគេស្គាល់ថា ជាកាំភ្លើងធំប្រភេទ AHS Krab self-propelled។

គួរឲ្យដឹងដែរថាកាំភ្លើងធំទាំងនោះដែលអាចបាញ់បានចំងាយរហូតទៅដល់៤០គីឡូម៉ែត្រនិងធ្លាប់ត្រូវបានសន្យាដោយរដ្ឋាភិបាលប៉ូឡូញកាលពីថ្ងៃទី២៩ ខែឧសភា ជាមួយនឹងចំនួនសរុប១៨យូនីត ទៅឲ្យប្រទេស
អ៊ុយក្រែន សម្រាប់កិច្ចការពារជាតិ។

កាំភ្លើងធំ Krab self-នេះគឺជាអាវុធដែលផលិតឡើងដោយក្រុមហ៊ុន នៃក្រសួងការពារជាតិប៉ូឡូញ ដែលមានឈ្មោះថា Huta Stalowa Wola និងក៏ជាអាវុធទទួលបាលអជ្ញាបណ្ណពីក្រុមហ៊ុនផលិតអាវុធ
អង់គ្លេស AS90 Howitzer ផងដែរ៕

ប្រែសម្រួល៖ស៊ុនលី

To Top