នៅថ្ងៃទី ១៩ ខែមិថុនា ដែលជាថ្ងៃទិវាឪពុក លោក Han Meilin វិចិត្រករជនជាតិចិនដ៏ល្បីល្បាញ និងជា សាស្រ្តាចារ្យ ជើងចាស់នៃសាកលវិទ្យាល័យ Tsinghua ប្រទេសចិនបានបង្កើតកាដូពិសេសសម្រាប់ទិវានេះ គឺអាវរងាសេរ៉ាមិចតូច ដើម្បីជូនចំពោះលោកឪពុកទាំងអស់លើពិភពលោក ។
ក្ដីស្រឡាញ់របស់ឪពុកមានភាពកក់ ក្ដៅ រឹងមាំ សាមញ្ញ និងមានទម្ងន់។ ក្ដីស្រឡាញ់ដែលពួកគេបានផ្ដល់ឱ្យកូនគឺដូចភ្នំ ហើយពួកគេរំពឹងទុកអាចទទួលបានក្តីស្រឡាញ់ដូចជា “អាវរងាតូច” មួយ ពីកូនៗរបស់ពួកគេ គឺគ្រប់គ្រាន់ហើយ ។ ស្នាដៃរបស់លោក Han Meilin ដូចគ្នាទៅនឹងក្តីស្រឡាញ់របស់ឪពុក វាមើលទៅហាក់ដូចជាមានភាពកក់ក្តៅ។
សូមបញ្ជាក់ថា លោក Han Meilin អាយុ៨៦ ឆ្នាំ ជាវិចិត្រករដ៏ល្បីល្បាញរបស់ចិន ។ គាត់មានជំនាញខ្ពស់ក្នុងវិស័យសិល្បៈជាច្រើនដូចជា គំនូរ អក្សរផ្ចង់ ចម្លាក់ សេរ៉ាមិច ការរចនា និងការនិពន្ធ ។
អក្សរនៅលើអាវរងាសេរ៉ាមិចតូចបានមកពីការសិក្សាស្រាវជ្រាវរាប់សិបឆ្នាំរបស់លោក Han Meilin លើអក្សរចិនបុរាណ ។ គាត់បានស្វែងរក និងកត់ត្រានិមិត្តសញ្ញាអក្សរចិនបុរាណរាប់ម៉ឺនពីឆ្អឹង oracle ចម្លាក់ថ្ម គំនូរជញ្ជាំងភ្នំ គ្រឿងស្មូនបុរាណ គ្រឿងសំរឹទ្ធ សិលាចារឹកឥដ្ឋ ស្គរថ្ម និងវត្ថុបុរាណវប្បធម៌ផ្សេងទៀតដែលរាយប៉ាយនៅកន្លែងជាច្រើន ។ លោកបានចំណាយពេលរាប់សិបឆ្នាំក្នុងការចម្លង ចងក្រង និងបង្កើតនិមិត្តសញ្ញាទាំងនេះដោយប្រើពាក្យស្រដៀងគ្នា ។