ប៉ារីស៖ ទូរទស្សន៍ BBC បានផ្សព្វផ្សាយនៅថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២២ថា មិនដល់២ខែផង បន្ទាប់ពីលោកបាន ជាប់ឆ្នោតជាប្រធានាធិបតីឡើងវិញ លោក Emmanuel Macron បានបាត់បង់ការគ្រប់គ្រងរបស់រដ្ឋសភាបារាំង ក្រោយពីការសម្តែងដ៏ខ្លាំងក្លាដោយសម្ព័ន្ធមិត្តឆ្វេង និងស្តាំនិយម ។
លោកបានអំពាវនាវឲ្យអ្នកបោះឆ្នោតផ្តល់សំឡេងភាគច្រើន ។
ប៉ុន្តែក្រុមចម្រុះកណ្តាលនិយមរបស់គាត់បានបាត់បង់អាសនៈ រាប់សិបនៅក្នុងការបោះឆ្នោតដែលបានធ្វើឱ្យ នយោបាយបារាំងបែកបាក់ ។
នាយករដ្ឋមន្ត្រីដែលលោកទើបតែតែងតាំងថ្មីៗនេះ គឺលោកស្រី Elisabeth Borne បានលើកឡើងថា ស្ថានភាពមិនធ្លាប់មានពីមុនមក ។
លោកស្រីបានលើកឡើងថា ប្រទេសបារាំង សម័យទំនើបមិនដែលឃើញរដ្ឋសភាបែបនេះទេ ។
លោកស្រីបានលើកឡើងថា “ស្ថានភាពនេះតំណាងឱ្យហានិភ័យសម្រាប់ប្រទេសរបស់យើង ដោយសារហានិភ័យដែលយើងកំពុងប្រឈមមុខនឹងជាតិ និងអន្តរជាតិ” ។ “យើងនឹងធ្វើការនៅថ្ងៃស្អែកដើម្បីបង្កើតក្រុមការងារភាគច្រើន” ៕