បរទេស ៖ អគ្គសេនាធិការថ្មី ឧត្តមសេនីយ៍ Patrick Sanders បាននិយាយកាលពីថ្ងៃអាទិត្យថា កងកម្លាំងអង់គ្លេស ត្រូវតែរៀបចំ “ដើម្បីប្រយុទ្ធ នៅអឺរ៉ុបម្តងទៀត” នេះបើយោងតាមរបាយការណ៍ កាលពីថ្ងៃអាទិត្យពី Sky News ។
យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២២ បានឱ្យដឹងថា នៅក្នុងលិខិតមួយ ចំពោះសេចក្តីពន្យល់របស់គាត់ លោក Sanders ដែលថ្ងៃដំបូងក្នុងតួនាទីថ្មីគឺថ្ងៃទី 13 ខែមិថុនា បានអះអាងថា “ការឈ្លានពាន របស់រុស្ស៊ីលើអ៊ុយក្រែន” បានបញ្ជាក់អំពី “គោលបំណងស្នូល ដើម្បីការពារចក្រភពអង់គ្លេស ដោយការត្រៀមខ្លួនប្រយុទ្ធ និង ឈ្នះសង្រ្គាមនៅលើដី។ ”
ឧត្តមសេនីយរូបនេះ បានសរសេរនៅក្នុងសំបុត្រ របស់គាត់ ដែលដកស្រង់ចេញពីប្រព័ន្ធផ្សព្វផ្សាយរបស់អង់គ្លេសថា “ឥឡូវនេះមានការចាំបាច់ ក្នុងការបង្កើតកងទ័ព ដែលមានសមត្ថភាពប្រយុទ្ធ ជាមួយសម្ព័ន្ធមិត្តរបស់យើង និងកម្ចាត់រុស្ស៊ីក្នុងសមរភូមិ”។
លោកបានសង្កត់ធ្ងន់ថា លោកកំពុងទទួល ខុសត្រូវថ្មី របស់លោកក្នុងអំឡុងពេល «យុគសម័យថ្មីនៃអសន្តិសុខ»។ លោកក៏បានអះអាងថា បានក្លាយ ជាប្រធាន អគ្គសេនាធិការដំបូង គេចាប់តាំងពីឆ្នាំ 1941 “ដើម្បីគ្រប់គ្រងកងទ័ព នៅក្នុងស្រមោល នៃដែនដី សង្រ្គាមនៅអឺរ៉ុប ដែលពាក់ព័ន្ធនឹង មហាអំណាចទ្វីបមួយ” ៕
ប្រែសម្រួលៈ ណៃ តុលា