បរទេស ៖ គោលនយោបាយ របស់លោកស្រី Angela Merkel ក្នុងការរក្សាទំនាក់ទំនងល្អ ជាមួយទីក្រុងមូស្គូ ក្នុងអំឡុងពេលកាន់តំណែង ជាអធិការបតីអាល្លឺម៉ង់ គឺមិនខុសទេ, នេះបើតាម អ្នកស្នងតំណែងលោកស្រី គឺលោក Olaf Scholz ដែលាអធិការបតីអាល្លឺម៉ង់ បច្ចុប្បន្នបានប្រាប់ទីភ្នាក់ងារ សារព័ត៌មាន dpa កាលពីថ្ងៃអាទិត្យ។
យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២២ បានឱ្យដឹងថា ទោះបីជាយ៉ាងណាក៏ដោយ លោកបានទទួលស្គាល់ថា លោកបានចាត់ទុកការពឹងផ្អែកខ្លាំងពេក របស់អាល្លឺម៉ង់ លើការផ្គត់ផ្គង់ថាមពល របស់រុស្ស៊ី គឺជាកំហុសមួយផងដែរ។
នៅពេលសួរថាតើអាល្លឺម៉ង់ មានភាពរួសរាយរាក់ទាក់ពេក ជាមួយរុស្ស៊ីនៅក្រោមការដឹកនាំ របស់លោកស្រី Merkel ជាអធិការបតីអាល្លឺម៉ង់ ដែរឬទេ ? លោក Scholz បានការពារជំហររបស់អ្នកកាន់តំណែងមុនរបស់គាត់ដោយនិយាយថា ជំហរផ្ទាល់ខ្លួនរបស់គាត់ ចំពោះបញ្ហានេះគឺ ភាព “ជិតស្និទ្ធ” ជាមួយលោកស្រី ។ លោកបានមានប្រសាសន៍ថា៖ «ការប៉ុនប៉ងដើម្បីសម្រេច បាននូវការផ្សះផ្សាគ្នាមិនអាចខុសទេ ហើយក៏មិនអាចជាការប៉ុនប៉ង ដើម្បីរួមគ្នាដោយសន្តិវិធីដែរ»៕
ប្រែសម្រួលៈ ណៃ តុលា