ព័ត៌មានអន្តរជាតិ

ប្រធានាធិបតីអាមេរិក បញ្ជាក់ថា អ៊ុយក្រែននឹងក្លាយទៅជា សមាជិកសហភាពអឺរ៉ុប

បរទេស៖ យោងតាមសេចក្តីប្រកាស ដោយលោកប្រធានាធិបតីអាមេរិក Joe Biden កាលពីថ្ងៃអង្គារម្សិលមិញ បានឲ្យដឹងថាអ៊ុយក្រែន ទំនងជានឹងអាចក្លាយទៅជា សមាជិករបស់អឺរ៉ុបហើយ បើគ្មានអ្វីប្រែប្រួលទេនោះ។

ប្រធានាធិបតីអាមេរិករូបនេះ ក៏បានធ្វើការលើកឡើងអំពីលទ្ធភាព នៃដំណើរទស្សនកិច្ចរបស់លោក ជាលើកដំបូងទៅកាន់ ប្រទេសអ៊ុយក្រែនផងដែរ ប៉ុន្តែមិនឆាប់ពេកឬក្នុងពេល ដែលលោកបំពេញទស្សនកិច្ច ទៅកាន់អឺរ៉ុបនោះទេ។

ថ្លែងនៅក្នុងអំឡុងពេលនៃពេលវេលា វិស្សមកាលរបស់លោកនៅក្នុងរដ្ឋ Delaware និងក្នុងពេលដែលលោកកំពុង ត្រៀមរៀបចំខ្លួនដើម្បីធ្វើដំណើរទៅ បំពេញទស្សនកិច្ចផ្លូវការនៅ ក្នុងកិច្ចប្រជុំនៃអង្គការណាតូ នាទីក្រុងម៉ាឌ្រីដ ចាប់ពីថ្ងៃទី២៩ ខែមិថុនា ៕

ប្រែសម្រួល៖ ស៊ុន លី

To Top