ព័ត៌មានអន្តរជាតិ

អាល្លឺម៉ង់ នឹងបង្កើនការប្រើប្រាស់ធ្យូងថ្មវិញ ដើម្បីបំពេញតម្រូវការថាមពល

បរទេស៖ រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច របស់ប្រទេសអាល្លឺម៉ង់លោក Robert Habeck កាលពីថ្ងៃចន្ទម្សិលមិញនេះ បានលើកឡើងថា ប្រទេសអាល្លឺម៉ង់នឹងបង្កើន ការប្រើប្រាស់រ៉ែធ្យូងថ្មឡើងវិញ ដើម្បីផលិតអគ្គិសនីប្រើប្រាស់ និងកាត់បន្ថយការនាំចូលហ្កាសពីរុស្សី។

លោករដ្ឋមន្ត្រីបានថ្លែងទៀតថា ដើម្បីកាត់បន្ថយការប្រើប្រាស់ ហ្គាសរោងចក្រដើរដោយធ្យូងថ្ម នឹងត្រូវបង្កើនការប្រើប្រាស់ឡើងវិញ ទោះបីជាកន្លងមកអាល្លឺម៉ង់និងអឺរ៉ុប ធ្លាប់បានបញ្ជាក់ហើយពីការប្តេជ្ញាចិត្ត ក្នុងការកាត់បន្ថយការប្រើប្រាស់ថាមពល ដែលប៉ះពាល់ខ្លាំងដល់បរិស្ថានមួយនេះ។

លោកបន្តថា រដ្ឋាភិបាលទីក្រុងប៊ែរឡាំង ពិតជាមានមហិច្ឆិតាក្នុងការផលិតឲ្យ បាននូវថាមពលបៃតងមិនពឹងផ្អែក លើធ្យូងថ្មឡើយនៅត្រឹមឆ្នាំ២០៣០ ប៉ុន្តែក្នុងលក្ខខណ្ឌបែបនេះ យើងប្រហែលជាត្រូវបានផ្លាស់ប្តូរការងារនេះ ទាំងនោះបណ្តោះអាសន្នសិន ៕

ប្រែសម្រួល៖ ស៊ុន លី


Warning: Attempt to read property "term_id" on false in /var/www/dap-news.com/htdocs/wp-content/themes/flex-mag/functions.php on line 999
To Top