Update: ប្រធានាធិបតីបារាំង លោក ម៉ានូអែល ម៉ាក្រុង កាលពីថ្ងៃអង្គារ បានច្រានចោលសំណើសុំលាលែង ពីនាយករដ្ឋមន្ត្រីរបស់លោក គឺលោកស្រី Elisabeth Borne មុនពេលកិច្ចពិភាក្សា ជាមួយក្រុមប្រឆាំង ដែលកំពុងស្វែងរក ការបញ្ចប់ភាពជាប់គាំង ដែលបណ្តាលមកពីការបរាជ័យរបស់លោក ក្នុងការទទួលបានសំឡេងភាគច្រើន នៅក្នុងការបោះឆ្នោតសភា។ នេះបើតាមការផ្សាយរបស់ទីភ្នាក់ងារព័ត៌មានបារាំង AFP នៅមុននេះបន្តិច។
ប្រែសម្រួលដោយ៖ សយ សុភា

