ព័ត៌មានអន្តរជាតិ

ឧត្តមសេនីយ៍ប៉ូឡូញ៖ ណាតូគួរតែដាក់ឱសានវាទ ជាមួយរុស្ស៊ី

បរទេស៖ អតីតប្រធានការិយាល័យ សន្តិសុខជាតិប៉ូឡូញ ឧត្តមសេនីយ Stanislaw Koziej បានអំពាវនាវឱ្យអង្គការ NATO ផ្តល់ឱសានវាទដល់រុស្ស៊ី ទាំងទីក្រុងម៉ូស្គូ បញ្ឈប់ការវាយប្រហារដោយមីស៊ីល នៅតំបន់ភាគខាងលិចនៃអ៊ុយក្រែន ក្បែរព្រំដែន NATO ឬប្លុកនេះដាក់ “ការការពារប្រឆាំងមីស៊ីល” លើប្រទេសអ៊ុយក្រែន។

យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី20 ខែមិថុនា ឆ្នាំ2022 បានឱ្យដឹងថា នៅក្នុងបទសម្ភាសន៍ជាមួយ Onet កាលពីសប្តាហ៍មុន លោក Koziej ដែលជាប្រធានសន្តិសុខជាតិ របស់ប្រទេសប៉ូឡូញចន្លោះឆ្នាំ ២០១០ និង ២០១៥ បាននិយាយថា អង្គការណាតូគួរតែការពារឧបករណ៍យោធា ដែលបណ្តាប្រទេសលោកខាងលិច បញ្ជូនទៅកាន់អ៊ុយក្រែន។

នៅពេលនេះ ឧត្តមសេនីយ៍រូបនេះបាននិយាយថា កងកម្លាំងរុស្ស៊ីកំពុងព្យាយាមបំផ្លាញ សព្វាវុធដោយកាំជ្រួចរយៈចម្ងាយឆ្ងាយ ដែលបាញ់ចេញពីសមុទ្រខ្មៅ ឬដោយជំនួយពីអាកាសចរណ៍យុទ្ធសាស្ត្រ ៕

ប្រែសម្រួល៖ ណៃ តុលា


Warning: Attempt to read property "term_id" on false in /var/www/dap-news.com/htdocs/wp-content/themes/flex-mag/functions.php on line 999
To Top