តេហរ៉ង់៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២២ថា ទីភ្នាក់ងារព័ត៌មានផ្លូវការ IRNA បានរាយការណ៍នៅថ្ងៃអង្គារនេះថា កងកម្លាំងសន្តិសុខអ៊ីរ៉ង់ បានចាប់ខ្លួនអ្នកដាក់ធាតុផ្សំ មកពីទីភ្នាក់ងារស៊ើបការណ៍ សម្ងាត់អ៊ីស្រាអ៊ែល Mossad ដែលគ្រោងនឹងធ្វើឃាតអ្នកវិទ្យាសាស្ត្រ នុយក្លេអ៊ែររបស់ប្រទេសនេះ ។
លោក Mehdi Shamsabadi អគ្គរដ្ឋអាជ្ញានៃខេត្ត Sistan និង Baluchestan ភាគអាគ្នេយ៍ត្រូវបានដកស្រង់សម្តីដោយ IRNA បានលើកឡើងថា “ការធ្វើឃាតអ្នកវិទ្យាសាស្ត្រនុយក្លេអ៊ែរ បានស្ថិតក្នុងរបៀបវារៈរបស់មនុស្សមួយចំនួន” ។
លោកមិនបានបញ្ជាក់លម្អិតពីពេលវេលា ចំនួន និងអត្តសញ្ញាណអ្នកជាប់ឃុំនោះទេ ។
ការស៊ើបអង្កេតកំពុងស្ថិតក្នុង ដំណាក់កាលបឋម ប៉ុន្តែការចោទប្រកាន់នឹងត្រូវចេញ និងបញ្ជូនទៅតុលាការក្នុងពេលឆាប់ៗនេះ នេះបើយោងតាមលោក Shamsabadi ។
កាលពីខែមេសា អ៊ីរ៉ង់ បានប្រកាសពីការចាប់ខ្លួនអ្នកស៊ើបការណ៍ Mossad ៣នាក់ ដែលត្រូវបានគេរាយការណ៍ថា ពាក់ព័ន្ធនឹងការផ្សព្វផ្សាយព័ត៌មាន និងឯកសារដែលបានចាត់តាមថ្នាក់នីមួយៗ ៕
ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា