ព័ត៌មានអន្តរជាតិ

ការហាមឃាត់លើ ផលិតផលតំបន់ស៊ីនជាំង ដោយអាមេរិក គឺជាឧទាហរណ៍ធម្មតា នៃការបង្ខិតបង្ខំសេដ្ឋកិច្ច

ប៉េកាំង៖ មន្ត្រី ចិន ម្នាក់ ឲ្យដឹងថា ការហាមឃាត់លើការនាំចូល ទាំងអស់ពីតំបន់ស្វយ័តស៊ីនជាំង របស់ប្រទេសចិន ដែលធ្វើឡើងដោយមហាអំណាចអាមេរិក គឺជាឧទាហរណ៍ធម្មតា នៃការបង្ខិតបង្ខំសេដ្ឋកិច្ច។

ទង្វើនេះនឹងបំផ្លាញផលប្រយោជន៍របស់ចិន និងអាមេរិកយ៉ាងធ្ងន់ធ្ងរ។ អ្នកនាំពាក្យក្រសួងពាណិជ្ជកម្មចិនបានឲ្យដឹង នៅក្នុងសេចក្តីថ្លែងការណ៍មួយថា អ្នកប្រើប្រាស់ និងសហគ្រាស ហើយនឹងមិនផ្តល់ផលល្អសម្រាប់ ស្ថិរភាពនៃខ្សែសង្វាក់ផ្គត់ផ្គង់ឧស្សាហកម្ម និងការផ្គត់ផ្គង់សកល ការបន្ធូរបន្ថយអតិផរណាសកល ឬការលើកកម្ពស់ការងើបឡើងវិញ នៃសេដ្ឋកិច្ចពិភពលោក។

គយ និងការការពារព្រំដែនអាមេរិក កាលពីថ្ងៃអង្គារបានដាក់បម្រាម លើការនាំចូលផលិតផលទាំងអស់ ដែលទាក់ទងនឹងតំបន់ស៊ីនជាំង ដោយផ្អែកលើអ្វីដែលគេហៅថា “ច្បាប់ការពារការងារដោយបង្ខំអ៊ុយហ្គ័រ” ។

នៅក្នុងការប្រឆាំងយ៉ាងម៉ឺងម៉ាត់ ចំពោះការហាមប្រាមនេះ អ្នកនាំពាក្យបានលើកឡើងថា សហរដ្ឋអាមេរិក កំពុងអនុវត្តឯកតោភាគីនិយម ការការពារនិយម និងការសម្លុតសម្លុតក្នុងនាម “សិទ្ធិមនុស្ស” ដែលធ្វើឲ្យប៉ះពាល់យ៉ាងធ្ងន់ធ្ងរ ដល់គោលការណ៍ទីផ្សារ និងបំពានច្បាប់របស់អង្គការ ពាណិជ្ជកម្មពិភពលោក។

ដោយសង្កត់ធ្ងន់ថា ពលកម្មដោយបង្ខំត្រូវបានហាមឃាត់ យ៉ាងច្បាស់លាស់នៅក្រោមច្បាប់របស់ចិន អ្នកនាំពាក្យបាននិយាយថា ក្រុមជនជាតិភាគតិចទាំងអស់ នៅក្នុងតំបន់ស៊ីនជាំង ទទួលបានសេរីភាពពេញលេញ និងឱកាសស្មើគ្នាក្នុងការងារ ហើយសិទ្ធិ និងផលប្រយោជន៍របស់ពួកគេ ត្រូវបានធានាយ៉ាងមានប្រសិទ្ធភាព ៕

ប្រែសម្រួល ឈូក បូរ៉ា

To Top