ព័ត៌មានអន្តរជាតិ

ភាគខាងត្បូងប្រទេសចិន នឹងរងការគំរាមកំហែង ដោយសារគ្រោះទឹកជំនន់ ខណៈភ្លៀងបង្កើនកម្រិត ទឹកទន្លេកាន់តែកើនខ្ពស់

ប៉េកាំង៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយនៅថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២២ថា គ្រោះទឹកជំនន់បានត្រូវគេដាក់ ក្នុងកំណត់ត្រាដែលត្រូវបានគេរំពឹងថា នឹងកើតមាននៅតំបន់ភាគខាងត្បូងនៃប្រទេសចិន ថ្ងៃព្រហស្បតិ៍ (២៣ មិថុនា) ខណៈដែលភ្លៀងធ្លាក់ខ្លាំង បានរុញច្រានកម្រិតទឹកនៅក្នុង តំបន់ដីសណ្ដទន្លេដល់កម្រិតខ្ពស់បំផុត ក្នុងរយៈពេលជិតមួយសតវត្សរ៍មកនេះ ។

មនុស្សរាប់សែននាក់ត្រូវបានជម្លៀសចេញ ពីតំបន់ដែលរងគ្រោះខ្លាំងជាងគេក្នុងតំបន់ ដែលរួមមានខេត្តក្វាងទុង ដែលជាមជ្ឈមណ្ឌលផលិតកម្ម និងភស្តុភារ ដែលជាភូមិគ្រឹះរបស់ រដ្ឋធានីបច្ចេកវិទ្យារបស់ចិន Shenzhen ផងដែរ ។

កាលពីថ្ងៃពុធ ក្រសួងធនធានទឹករបស់ប្រទេសចិន បានដាក់ការជូនដំណឹងអំពីទឹកជំនន់ ខ្ពស់បំផុតរបស់ខ្លួននៅលើអាងទន្លេ Pearl ដោយនិយាយថា កម្រិតទឹកនៅទីតាំងមួយ “លើសពីកំណត់ត្រាប្រវត្តិសាស្ត្រ” ហើយថា ទីក្រុងក្វាងចូវនឹងរងផលប៉ះពាល់ ។

រូបភាពពីទីក្រុង Shaoguan ភាគខាងជើងនៃទីក្រុង Guangzhou បានបង្ហាញថា កាលពីថ្ងៃពុធ អ្នកស្រុកកំពុងធ្វើដំណើរឆ្លងកាត់ផ្លូវសំខាន់ៗដែលមានទឹកជំនន់ ខណៈដែលទឹកនៅតំបន់ខ្លះបានឡើងដល់លិចដំបូលរថយន្ត ។

ទឹកភក់បានជន់លិចហាង និងអគារ ហើយគេឃើញមនុស្ស កំពុងបោសសម្អាតកម្ទេចកម្ទី ។

តំបន់ដីសណ្ត Pearl River ដែលមានទំនាប គឺជាភូមិគ្រឹះរបស់មហាអំណាច សេដ្ឋកិច្ចនៃទីក្រុង Guangzhou និង Shenzhen ក៏ដូចជាទីក្រុងតូចៗមួយចំនួន ប៉ុន្តែមានប្រជាជនរស់នៅយ៉ាងក្រាស់ ក្រែលជាមួយនឹងវិស័យផលិតកម្មធំៗ និងឧស្សាហកម្មផ្សេងៗទៀត ។

អាជ្ញាធរគ្រប់គ្រងគ្រាអាសន្នខេត្ត បានឲ្យដឹងនៅដើមសប្តាហ៍នេះថា ការខាតបង់សេដ្ឋកិច្ចដោយផ្ទាល់ ត្រូវបានគេប៉ាន់ប្រមាណថា មានចំនួន ១,៧ពាន់លានយ័ន ស្មើនឹង ២៥៣លានដុល្លារអាមេរិក ៕

ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top