ព័ត៌មានអន្តរជាតិ

Update៖ រុស្ស៊ី នឹងពិភាក្សាជាមួយអ៊ីរ៉ង់ ដើម្បីដោះស្រាយការជាប់គាំង លើកិច្ចចចារនុយក្លេអ៊ែរ

តេហរ៉ង់៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២២ថា លោក Sergei Lavrov រដ្ឋមន្ត្រីការបរទេសរុស្ស៊ី បានទៅដល់ទីក្រុងតេហរ៉ង់ កាលពីថ្ងៃពុធ ដើម្បីពិភាក្សាជាមួយភាគីអ៊ីរ៉ង់ នូវកិច្ចសហប្រតិបត្តិការទ្វេភាគី និងវិធីដោះស្រាយការជាប់គាំង លើកិច្ចចរចានុយក្លេអ៊ែរអ៊ីរ៉ង់ នេះបើតាមទូរទស្សន៍រដ្ឋ IRIB បានរាយការណ៍ដូច្នេះ ។

ទូរទស្សន៍ IRIB បានរាយការណ៍ថា លោក Lavrov ដែលកំពុងធ្វើដំណើររយៈពេល២ថ្ងៃ របស់គាត់ទៅកាន់ប្រទេសអ៊ីរ៉ង់តាមការអញ្ជើញរបស់រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ Hossein Amir-Abdollahian បានជួបជាមួយប្រធានាធិបតីអ៊ីរ៉ង់ Ebrahim Raisi ភ្លាមៗបន្ទាប់ពីការមកដល់របស់គាត់ ។

ដោយមិនបានបង្ហាញពីព័ត៌មានលម្អិត នៃជំនួបរវាងលោក Raisi និងអ្នកការទូតរុស្ស៊ី ទូរទស្សន៍រដ្ឋបានផ្សាយថា លោក Lavrov ត្រូវបានគេរំពឹងថា នឹងជួបជាមួយមន្ត្រីជាន់ខ្ពស់ របស់អ៊ីរ៉ង់ ដើម្បីពិភាក្សាអំពីការចរចា ដែលមានគោលបំណងស្តារកិច្ចព្រមព្រៀងនុយក្លេអ៊ែរឆ្នាំ២០១៥ រវាងអ៊ីរ៉ង់ និងមហាអំណាចពិភពលោក ។

ភាគីទាំង២នឹងពិភាក្សា អំពីស្ថានភាពនៅអ៊ុយក្រែន ស៊ីរី និងអាហ្វហ្គានីស្ថាន ក៏ដូចជាវិធីជំរុញទំនាក់ទំនងទ្វេភាគី លើវិស័យពាណិជ្ជកម្ម និងថាមពលផងដែរ ។

គេបានទាំងអ៊ីរ៉ង់ និងរុស្ស៊ី ត្រូវរងទណ្ឌកម្មយ៉ាងតឹងរ៉ឹងរបស់សហរដ្ឋអាមេរិក ដែលបានកម្រិតសមត្ថភាព ដឹកជញ្ជូនថាមពល របស់ពួកគេទៅកាន់ទីផ្សារអន្តរជាតិ ៕ ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករាអ៊ីរ៉ង់

To Top