ព័ត៌មានអន្តរជាតិ

គ្រោះទឹកជំនន់ សម្លាប់មនុស្ស៦៨នាក់ នៅបង់ក្លាដេស

បរទេស៖ ទីភ្នាក់ងារចិនស៊ិនហួ ចេញផ្សាយនៅថ្ងៃនេះ បានឲ្យដឹងថាមនុស្សសរុបប្រមាណជា៦៨នាក់ បានបាត់បង់ជីវិត នៅក្នុងគ្រោះធម្មជាតិដោយសារទឹកជំនន់ ក្នុងប្រទេសបង់ក្លាដេស។

សេចក្តីប្រកាសដែលធ្វើឡើង ដោយមជ្ឈមណ្ឌលនៃកិច្ចការងារសង្គ្រោះបន្ទាន់ ដែលស្ថិតនៅក្រោម ក្រសួងសុខាភិបាល បានបញ្ជាក់ដែរថាទឹកជំនន់ដែលបានកកើតឡើង ពីភ្លៀងធ្លាក់ខ្លាំងបានបង្ហគ្រោះថ្នាក់ និងបំផ្លាញទ្រព្យសម្បត្តិ របស់ពលរដ្ឋជាច្រើនផ្សេងទៀតផងដែរ។

ផ្ទាំងពាណិជ្ជកម្ម

អជ្ញាធរនេះបានបញ្ជាក់ថា ទោះបីជាយ៉ាងណាក្តី ចំនួននៃអ្នកស្លាប់នេះបានកើតឡើង ចន្លោះពីថ្ងៃទី១៧ដល់ថ្ងៃទី២៣ខែមិថុនា ហើយអ្នកខ្លះស្លាប់ដោយសារលង់ទឹក អ្នកខ្លះស្លាប់ដោយពស់ចឹក និងអ្នកខ្លះទៀតស្លាប់ ដោយសាររន្ទះបាញ់ជាដើម។

ក្រៅពីទ្រព្យសម្បត្តិប្រជាពលរដ្ឋហើយនោះ ទឹកជំនន់ក៏បានបំផ្លាញហេដ្ឋារចនាសម្ព័ន្ធ ព្រមទាំងដំណាំកសិកម្មជាច្រើនទៀតផងដែរហើយតាមការបញ្ជាក់ ដោយរដ្ឋមន្ត្រីក្រសួង ទទួលបន្ទុកកិច្ចការងារ គ្រប់គ្រងគ្រោះមហន្តរាយ បានបញ្ជាក់ថានេះគឺជាគ្រោះទឹកជំនន់ដ៏អាក្រក់បំផុតមិនធ្លាប់មាន ក្នុងរយៈពេល២២ឆ្នាំចុងក្រោយនេះ៕ ប្រែសម្រួល៖ស៊ុនលី

To Top