អង់ការ៉ា៖ ទីភ្នាក់ងារចិនស៊ិនហួ ចេញផ្សាយនៅថ្ងៃនេះ បានឲ្យដឹងថាប្រទេសតួគីនិងអង់គ្លេស បាននឹងកំពុងធ្វើការជាមួយគ្នា ក្នុងការបង្កើនកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី រវាងគ្នា ក្នុងគោលបំណងសំខាន់ ធ្វើការយ៉ាងណាជុំរុញ ចំណងទំនាក់ទំនង សេដ្ឋកិច្ចទ្វេភាគី ឲ្យកាន់តែជិតស្និទិ្ធ។
ការប្រកាសដែលធ្វើឡើង ដោយលោករដ្ឋមន្ត្រីការបរទេស តួគី Mevlut Cavusoglu បានឲ្យដឹងទៀតដែរថា ប្រទេសទាំងពីរ នឹងធ្វើឲ្យកាន់តែធំឡើង នៃទំហំពាណិជ្ជកម្មសេរីរវាងគ្នា ហើយពេលនេះកំពុងធ្វើការជាមួយគ្នា លើបញ្ហាមួយចំនួនដើម្បី ធ្វើឲ្យកិច្ចព្រមព្រៀងពាណិជ្ជកម្ម កាលពីឆ្នាំ២០២០ កាន់តែមានភាពល្អប្រសើរឡើង។
គួរឲ្យដឹងដែរថាប្រទេសអង់គ្លេស គឺជាគោលដៅ នៃការនាំចេញរបស់តួគី ធំបំផុតទី៣ កាលពីឆ្នាំ២០២១ បន្ទាប់ពីអាល្លឺម៉ង់ និងសហរដ្ឋអាមេរិក។
ថ្មីៗនេះ អង់គ្លេសទើបតែបានប្រកាសដកទណ្ឌកម្ម នាំចូលអាវុធឲ្យតួគី ខណៈដែលរដ្ឋាភិបាលទាំងពីរ បានបើកកិច្ចពិភាក្សាគ្នា យ៉ាងស៊ីជម្រៅលើបញ្ហា នៃប្រទេសអ៊ុយក្រែន និងរុស្សីរួចមក៕
ប្រែសម្រួល៖ស៊ុនលី