យប់ថ្ងៃទី ២៤ ខែមិថុនា លោក Xi Jinping ប្រធានរដ្ឋចិន បានអញ្ជើញធ្វើជាអធិបតី ក្នុងកិច្ចសន្ទនាជាន់ខ្ពស់ ស្តីពីការអភិវឌ្ឍជាសកល និងថ្លែងសុន្ទរកថាគន្លឹះ។
លោកXi Jinpingបានរៀបរាប់ពីរឿងរ៉ាវ និង អារម្មណ៍ របស់លោកអំពីការធ្វើជាកសិករ នៅខ្ពង់រាបដីលឿង។ លោក Xi Jinping បានលើកឡើងថា នៅចុងទសវត្សរ៍ ឆ្នាំ ១៩៦០ ពេលដែលខ្ញុំធ្វើការ ជាកសិករ នៅក្នុងភូមិតូចមួយ នៅខ្ពង់រាបដីលឿង នៃប្រទេសចិន ខ្ញុំបានទទួលអារម្មណ៍ ដោយផ្ទាល់ពី ទុក្ខលំបាកនៃការដាំដំណាំ និងជីវភាពរស់នៅរបស់ប្រជាជន បំណងប្រាថ្នារបស់ពួកគេ ចំពោះជីវភាពរស់នៅ នៅដ៏ល្អបវរ បានដិតជាប់ក្នុងដួងចិត្តខ្ញុំ។ កន្លះសតវត្សរ៍ក្រោយមក ពេលខ្ញុំវិលត្រឡប់ ទៅខ្ពង់រាបដីលឿងវិញ ខ្ញុំបានឃើញថា អ្នកភូមិមានអាហារនិងសម្លៀកបំពាក់គ្រប់គ្រាន់ ស្នាមញញឹមដ៏រីករាយ ចេញពីចិត្តនៅលើផ្ទៃមុខ របស់ពួកគេ ។ ប៉ុន្មានឆ្នាំមកនេះ ខ្ញុំបានធ្វើដំណើរទៅដល់ទីក្រុងនិងទីជនបទទូទាំងប្រទេសចិន ហើយបានធ្វើទស្សនកិច្ច នៅប្រទេសជាច្រើន ។ ខ្ញុំមានអារម្មណ៍យ៉ាងជ្រាលជ្រៅថា មានតែការអភិវឌ្ឍ ជាបន្តបន្ទាប់ទើបអាចសម្រេច បាននូវក្តីសុបិនរបស់ប្រជាជន ចំពោះជីវភាពរស់ នៅដ៏សម្បូរសប្បាយ និងសង្គមដ៏សុនសាន្ត ៕
វិទ្យុមិត្តភាពកម្ពុជាចិន
Warning: Attempt to read property "term_id" on false in /var/www/dap-news.com/htdocs/wp-content/themes/flex-mag/functions.php on line 999
