ព័ត៌មានអន្តរជាតិ

បម្រាមរឹតត្បិតលើមាសរបស់រុស្ស៊ី បានធ្វើឲ្យរដ្ឋាភិបាលក្រុងមូស្គូ ខាតបង់ប្រាក់ចំណូល ១៩ពាន់លានដុល្លារ

បរទេស៖ រដ្ឋមន្ត្រីការបរទេសសហរដ្ឋអាមេរិកលោក Antony Blinken កាលពីថ្ងៃអាទិត្យម្សិលមិញនេះ បានធ្វើការរៀបរាប់បញ្ជាក់ប្រាប់ ទៅកាន់អ្នកយកព័ត៌មានរបស់ទូរទស្សន៍ CNN ថាទណ្ឌកម្មប្រឆាំងទៅនឹងការ នាំចេញមាសរបស់រុស្សី បានធ្វើឲ្យរដ្ឋាភិបាលទីក្រុងមូស្គូខាតបង់ ចំណូលប្រមាណជា ១៩ពាន់លានដុល្លារមកហើយ។

ថ្លែងអំពីការបរាជ័យរបស់លោកខាងលិច ដែលមិនអាចធ្វើឲ្យទណ្ឌកម្មសេដ្ឋកិច្ច របស់រុស្សីមិនរងផលប៉ះពាល់ធ្ងន់ធ្ងរ គិតមកទល់នឹងពេលនេះនោះលោក Blinken ទោះបីជាយ៉ាងណាក្តី បានធ្វើការព្យាករណ៍ថា ផលប៉ះពាល់ទាំងឡាយនឹងអាច មើលឃើញចាប់ពីឆ្នាំក្រោយ ឯណោះទៅវិញនោះទេ។

គួរឲ្យដឹងដែរថា សហរដ្ឋអាមេរិក អង់គ្លេស កាណាដា និងជប៉ុន ក៏នឹងចូលរួមក្នុងការប្រកាសដាក់ទណ្ឌកម្ម ប្រឆាំងការនាំចូលមាសរបស់រុស្សី ផងដែរនៅក្នុងកិច្ចប្រជុំ G7 ហើយតាមផែនការ នឹងត្រូវប្រកាសជាផ្លូវការ ក្នុងពេលឆាប់ៗនេះហើយ៕

ប្រែសម្រួល៖ ស៊ុន លី

To Top