បឺលីន ៖ កិច្ចប្រជុំកំពូល G-7 រយៈពេល ៣ថ្ងៃ បានបើកនៅទីនេះ កាលពីថ្ងៃអាទិត្យ ចំពេលមានការតវ៉ា ខណៈដែលមនុស្ស រាប់រយនាក់ បានដើរតាមដងផ្លូវក្នុងទីក្រុងភាគខាងត្បូងប្រទេសអាល្លឺម៉ង់ នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។
អ្នកតវ៉ារាប់ពាន់នាក់ផ្សេងទៀត ក៏បានធ្វើបាតុកម្មនៅទីក្រុង Munich រដ្ឋធានី Bavaria មួយថ្ងៃមុនពេលកិច្ចប្រជុំកំពូល។
ពួកគេបានទាមទារឱ្យប្រទេស G7 បំពេញទំនួលខុសត្រូវរបស់ពួកគេ ហើយកាន់តែសកម្មក្នុងការដោះស្រាយការប្រែប្រួលអាកាសធាតុ និងភាពអត់ឃ្លានជាសកល ក្នុងចំណោមបញ្ហាផ្សេងៗទៀត។
ថ្លែងទៅកាន់កាសែត នៅទីក្រុងមួយមិនឆ្ងាយពីកន្លែង ដែលកិច្ចប្រជុំកំពូលនេះ ត្រូវបានអ្នកតវ៉ា Brigitte Obermayer បានឲ្យដឹងថា បញ្ហាពិភពលោកមិន អាចដោះស្រាយបានដោយប្រទេស G7 តែម្នាក់ឯងនោះទេ ហើយអាចដោះស្រាយ បានយ៉ាងពិតប្រាកដតាម រយៈវេទិកាដូចជាអង្គការសហប្រជាជាតិ។
អ្នកតវ៉ាម្នាក់ទៀតឈ្មោះ Marco ដែលជាសមាជិកនៃអង្គការយុវជន SDAJ បានរិះគន់ G7 ថាគិតតែពីផលប្រយោជន៍ផ្ទាល់ខ្លួនប៉ុណ្ណោះ ដោយបន្ថែមថា កិច្ចប្រជុំកំពូលនេះធ្វើឡើង ដើម្បីពិចារណា និងពិភាក្សាបញ្ហាទាក់ទងនឹង ផលប្រយោជន៍របស់សមាជិក និងក្រុមផល ប្រយោជន៍ពាក់ព័ន្ធប៉ុណ្ណោះ៕
ប្រែសម្រួល ឈូក បូរ៉ា
Warning: Attempt to read property "term_id" on false in /var/www/dap-news.com/htdocs/wp-content/themes/flex-mag/functions.php on line 999
