ព័ត៌មានអន្តរជាតិ

កិច្ចប្រជុំ ថ្នាក់ដឹកនាំប្រទេស BRICS លើកទី១៤ ទទួលបាននូវសមិទ្ធផល សេដ្ឋកិច្ចនិង ពាណិជ្ជកម្មជាច្រើន

ថ្មីៗនេះ កិច្ចប្រជុំថ្នាក់ដឹកនាំប្រទេស BRICS លើកទី១៤ បានបើកធ្វើដោយជោគជ័យ និងទទួលបានផ្លែផ្កាយ៉ាងច្រើន ។ លោក Wang Shouwen អនុរដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មចិន និង ជាតំណាងរង នៃកិច្ចចរចាពាណិជ្ជកម្មអន្តរជាតិ របស់ចិនបានថ្លែង ពេលផ្តល់បទសម្ភាសន៍ កាលពីថ្ងៃទី ២៤ខែមិថុនាថា កិច្ចប្រជុំថ្នាក់ដឹកនាំប្រទេសBRICS លើកទី ១៤ បានអនុម័តលើសមិទ្ធផលសេដ្ឋកិច្ច និងពាណិជ្ជកម្មជាច្រើនដូចជា សេដ្ឋកិច្ចឌីជីថល ការអភិវឌ្ឍបៃតងនិងជានិរន្តរភាព កិច្ចសហប្រតិបត្តិការផ្នែកខ្សែសង្វាក់ផ្គត់ផ្គង់ និងការគាំទ្រកំណែទម្រង់ នៃអង្គការ WTO ជាដើម ។

ផ្ទាំងពាណិជ្ជកម្ម

ដោយឡែក លោក Wang Shouwen បានឱ្យដឹងទៀតថា នៅឆ្នាំ ២០២១ ពាណិជ្ជកម្មទ្វេភាគី រវាងប្រទេសចិន និងបណ្តាប្រទេស BRICS បានកើនឡើង ដោយផ្ទុយនឹង សភាពការណ៍ទូទៅ ដែលមានទំហំសរុបជាង ៤៩០ ពាន់លានដុល្លារអាមេរិក ដែលបានកើនឡើង ៤០% បើប្រៀបធៀបនឹង រយៈពេលដូចគ្នា នៃឆ្នាំទៅ និងត្រូវជាទ្វេដងបើធៀប នឹងរយៈពេលប្រាំឆ្នាំមុន ដែលបានបង្ហាញនូវភាពធន់យ៉ាងខ្លាំង ។ ចាប់ពីខែមករាដល់ ខែឧសភាឆ្នាំនេះ តួលេខនេះ មានទំហំ ២០,៥១ ម៉ឺនលានដុល្លារអាមេរិក ដែលបានកើនឡើងប្រហែល ១៦% បើប្រៀបធៀប នឹងរយៈពេលដូចគ្នានៃឆ្នាំទៅ បានបន្តរក្សា បាននូវកំណើនដោយកម្រិតខ្ពស់ ។ លោកបន្តថា កិច្ចសហប្រតិបត្តិការ រវាងប្រទេសBRICS មានសក្តានុពលដ៏ធំធេង នាពេលអនាគត៕ វិទ្យុមិត្តភាពកម្ពុជាចិន

To Top