សេដ្ឋកិច្ច

សម្តេចធិបតី ហ៊ុន ម៉ាណែត ៖ ការលើកស្ទួយសេដ្ឋកិច្ចក្រៅប្រព័ន្ធ គឺធ្វើឲ្យសម្រេចបានគោលដៅ៣ ក្នុងពេលតែមួយ

រូបភាព៖ ទូរទស្សន៍ជាតិកម្ពុជា

ភ្នំពេញ ៖ សម្តេចធិបតី ហ៊ុន ម៉ាណេត នាយករដ្ឋមន្ត្រីកម្ពុជាបានបញ្ជាក់ថា ការដាក់ចេញ “យុទ្ធសាស្ត្រជាតិ ស្តីពីការអភិវឌ្ឍសេដ្ឋកិច្ចក្រៅប្រព័ន្ធរយៈពេល៥ឆ្នាំប្រៀបបានការបាញ់សត្វដែលប្រើព្រួញមួយ អាចទាញយកសត្វចំនួន៣ក្នុងពេលតែមួយ គឺកាត់បន្ថយភាពក្រីក្រ និងវិសមភាពសង្គម , ពង្រឹងភាពធន់នៃសេដ្ឋកិច្ច និងសង្គមជាតិ និងជំរុញកំណើនសេដ្ឋកិច្ច ។

ការលើកឡើងរបស់សម្តេចធិបតី នាយករដ្ឋមន្ត្រីខាងលើនេះ នាឱកាសអញ្ជើញជាអធិបតី ក្នុងពិធីប្រកាសដាក់ឲ្យអនុវត្តជាផ្លូវការ “យុទ្ធសាស្ត្រជាតិស្តីពី ការអភិវឌ្ឍសេដ្ឋកិច្ចក្រៅប្រព័ន្ធ ឆ្នាំ២០២៣-២០២៨” នាព្រឹកថ្ងៃទី១០ ខែតុលា ឆ្នាំ២០២៣ បាននាសណ្ឋាគារសុខាភ្នំពេញ។

សម្តេចធិបតីមានប្រសាសន៍ថា “យុទ្ធសាស្ត្រជាតិស្តីពី ការអភិវឌ្ឍសេដ្ឋកិច្ចក្រៅប្រព័ន្ធ ឆ្នាំ២០២៣-២០២៨ (៥ឆ្នាំម្តង) តើគោលនយោបាយនេះ ដាក់ចេញមកដើម្បីអ្វី ទស្សនៈវិស័យរបស់យើង គោលដៅធំរបស់យើងគឺជួយប្រជាពលរដ្ឋរបស់យើង នៅក្រៅប្រព័ន្ធ ប៉ុន្តែទស្សនៈវិស័យរបស់យើង គឺមានច្បាស់លាស់ តាមរយៈការជួយប្រជាពលរដ្ឋរបស់យើងនៅក្រៅប្រព័ន្ធ យើងអាចបាញ់សត្វ៣បានក្នុងពេលតែមួយ ប្រើព្រួញតែ១ បាញ់បានសត្វ៣ ពង្រឹងបងប្អូនជួយបងប្អូនសេដ្ឋកិច្ចក្រៅប្រព័ន្ធ ដែលភាគច្រើន មួយចំនួនស្ថិតក្នុងប្រជាពលរដ្ឋ ដែលងាយរងហានិភ័យ និងជីវភាពក្រីក្រ យើងជួយ៣” ។

បើតាមការបញ្ជាក់របស់សម្តេចធិបតី ហ៊ុន ម៉ាណែត ការជួយទាំង៣នោះ “ជួយទី១ គឺកាត់បន្ថយភាពក្រីក្រ និងវិសមភាពសង្គម ព្រោះពេលដែលយើងជួយបងប្អូន ដែលនៅកម្រិតទាប ឲ្យកាន់តែមានជីវភាពខ្ពស់ ដើម្បីតាមមកបិទនៅគម្លាត ជាមួយអ្នកដែលមានលទ្ធភាព និងមានអ្នកជោគជ័យ គឺយើងបង្កើន នូវគោលនយោបាយអភិវឌ្ឍន៍ដោយសមធម៌ បានន័យថា យើងរុញការកាត់បន្ថយភាពក្រីក្រ នៅក្នុងប្រជាពលរដ្ឋនេះ គឺយើងបានលើកកម្ពស់នៅកម្រិតជីវភាពរបស់ប្រជាពលរដ្ឋយើងទាំងអស់ និងសំខាន់បំផុតផលប្រយោជន៍ បានទៅដល់ដៃប្រជាពលរដ្ឋក្រីក្រ ។ នេះគឺជាគោលដៅអទិភាពមួយដែលយើងបាននៅក្នុងការពង្រឹង ប្រជាពលរដ្ឋនៅខាងក្រោម មិនទើបតែនៅខាងលើទេ គឺយើងជួយរុញទៅក្រោមតែម្តង” ។

សម្តេចធិតបីបន្តថា “ទី២ គឺការពង្រឹងភាពធនសេដ្ឋកិច្ចសង្គមជាតិ ដូចខ្ញុំនិយាយអីចឹង ប្រជាពលរដ្ឋនៅក្រៅប្រព័ន្ធ ប្រជាពលរដ្ឋដែលមានជីវភាពក្រីក្រ គឺងាយរងផលប៉ះពាល់ពីកូវីដក៏ដូចគ្នា ។ ពីសម្ពាធអតិផរណាដល់សេដ្ឋកិច្ចក៏ដូចគ្នា ដោយភាគច្រើននៃសេដ្ឋកិច្ច និងជីវភាពប្រកបរបររបស់គាត់មិនទៀងទាត់ និងមានលក្ខណៈតូចតាច ។ ចឹងងាយស្រួលណាស់ប៉ះពាល់ ចឹងហើយរដ្ឋត្រូវរកគាត់ឲ្យឃើញ ហើយជួយគាត់ ពង្រឹងភាពធនរបស់គាត់ តាមរយៈការជួយ និងគោលនយោបាយគាំពារផ្សេងៗ និងអត្ថប្រយោជន៍ផ្សេងៗ ពង្រឹងសមត្ថភាពគាត់ឲ្យពូកែ” ។

សម្តេចនាយករដ្ឋមន្ត្រីបន្ថែមថា “ពាក់ព័ន្ធជំរុញទី៣ គឺការកំណើនសេដ្ឋកិច្ច សត្វទី៣ ដែលព្រួញនេះមួយ តាមរយៈការជួយទៅដល់បងប្អូនសេដ្ឋកិច្ចក្រៅប្រព័ន្ធ គឺយើងជួយទី៣ គឺកំណើនសេដ្ឋកិច្ច ដោយសារបងប្អូនភាគច្រើន ជាចលករសំខាន់ណាស់ នៅក្នុងសេដ្ឋកិច្ចរបស់យើង បើជួយឲ្យគាត់កាន់តែរីកចម្រើន ព្រោះសេដ្ឋកិច្ចជាតិទាំងមូល វាកើនឡើងពីសេដ្ឋកិច្ច នៃកោសិកាមួយទាំងមូល នៅក្នុងវិស័យនីមួយៗ ហើយក្នុងវិស័យនីមួយៗ គឺកើតឡើងពីប្រជាពលរដ្ឋ ចឹងការលើកកម្ពស់ជីវភាពរស់នៅ និងលើកស្ទួយបងប្អូននៅក្នុងសេដ្ឋកិច្ចក្រៅប្រព័ន្ធ គឺធ្វើឲ្យយើងសម្រេចនូវគោលដៅ៣ ក្នុងពេលតែមួយ គឺកាត់បន្ថយភាពក្រីក្រ និងវិសមភាពសង្គម ពង្រឹងភាពធន់នៃសេដ្ឋកិច្ច និងសង្គមជាតិ និងទី៣ ជំរុញកំណើនសេដ្ឋកិច្ច នេះជាគោលដៅនិងទស្សនទាន នៅក្នុងការដាក់ចេញ យុទ្ធសាស្ត្រជាតិស្តីពី ការអភិវឌ្ឍសេដ្ឋកិច្ចក្រៅប្រព័ន្ធ ឆ្នាំ២០២៣-២០២៨នេះ ហើយនេះជាការពិត” ។

ចំពោះការអនុវត្តត្រូវបានសម្តេចបញ្ជាក់ថា ធ្វើយ៉ាងម៉េច តាមដានត្រួតពិនិត្យឲ្យជាប់លាប់ ដើម្បីឲ្យប្រសិទ្ធភាព រឿងលើក្រដាស និងទ្រឹស្តីល្អៗ៕

To Top