បរទេស ៖ អាជ្ញាធរ រុស្ស៊ី បានចាប់ផ្តើមយុទ្ធនាការមួយ ដើម្បីជ្រើសរើសបុគ្គលិក សំខាន់ៗ សម្រាប់ “ការកសាងឡើងវិញ” នៃទឹកដីអ៊ុយក្រែន ភាគខាងកើត ដែលបានកាន់កាប់ ដោយកងកម្លាំងរបស់ខ្លួន ។ នេះបើយោងតាមការប្រកាស រកការងារ តាមអ៊ីនធឺណិតសាធារណៈ និង របាយការណ៍ព័ត៌មាន។
យោងតាមសារព័ត៌មាន The Moscow Times ចេញផ្សាយ កាលពីថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២២ បានឱ្យដឹងថា ចាប់តាំងពីការផ្លាស់ប្តូរ ការផ្តោតអារម្មណ៍ នៃការលុកលុយពីទិសខាងកើត របស់ខ្លួនបន្ទាប់ពីការខិតខំប្រឹងប្រែងបរាជ័យ ក្នុងការដណ្តើមយកទីក្រុងគៀវមក ប្រទេសរុស្ស៊ី បាននិយាយថា គោលបំណងចម្បង របស់ខ្លួនគឺដើម្បី “រំដោះ” តំបន់នៃភាគខាងកើត និងភាគខាងត្បូងអ៊ុយក្រែន ដែលមានប្រជាជនច្រើន ជាងគេនិយាយភាសារុស្ស៊ី។
ឥឡូវនេះ មន្ត្រីហាក់ដូចជាកំពុងដាក់គោលដៅ លើពលរដ្ឋក្រីក្របំផុត និងស្នេហាជាតិ បំផុតរបស់រុស្ស៊ី ដើម្បីជួយតំបន់ទាំងនេះងើបឡើងវិញ ពីការបំផ្លិចបំផ្លាញនៃការវាយលុករយៈពេល 4 ខែរបស់ខ្លួន ដោយផ្តល់ប្រាក់ខែលើសពីមធ្យម និងអត្ថប្រយោជន៍ មួយចំនួន។
ការប្រកាសការងាររាប់ សិបកន្លែងនៅលើទីផ្សារ អនឡាញរបស់រុស្ស៊ីឈ្មោះ Avito គឺបាន អំពាវនាវដល់ជាងឥដ្ឋ ឬអ្នករៀបឥដ្ឋ អ្នកមេកានិកផ្នែកដំបូល ជាងគំនូរ និងជាងដែក ឱ្យចូលរួមក្នុងការកសាងឡើងវិញ នៃទីក្រុង Donetsk ដែលជារដ្ឋធានី នៃសាធារណរដ្ឋប្រជាមានិត Donetsk (DNR) ដែលប្រកាសខ្លួនឯង ៕
ប្រែសម្រួលៈ ណៃ តុលា