បរទេស៖ ក្រសួងការពារជាតិរុស្ស៊ី បានរាយការណ៍កាលពីថ្ងៃចន្ទថា ខ្លួនបានធ្វើការវាយប្រហារ ដោយជោគជ័យ លើរោងចក្រផលិតគ្រាប់រ៉ុក្កែត ក្នុងទីក្រុងគៀវ ដែលរោងចក្រនេះ ត្រូវបានប្រើដើម្បីផលិត គ្រាប់រំសេវ សម្រាប់ប្រព័ន្ធរ៉ុក្កែត បាញ់បង្ហោះជាច្រើន។
យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទិ២៧ ខែមិថុនា ឆ្នាំ២០២២ បានឱ្យដឹងថា ក្រសួងការពារជាតិរុស្ស៊ី បានរាយការណ៍ថា ការវាយប្រហារនេះត្រូវបានធ្វើឡើងកាលពីថ្ងៃអាទិត្យជាមួយនឹងកាំជ្រួចនាំផ្លូវចំនួនបួន ដែលគ្រាប់ទាំងអស់ បានបាញ់ទៅដល់រោងចក្រផលិតរ៉ុក្កែត Artyom ដែលមានទីតាំងនៅសង្កាត់ Shevchenkovskiy នៃទីក្រុងគៀវ ដោយមិនធ្វើឱ្យខូចខាតហេដ្ឋារចនាសម្ព័ន្ធស៊ីវិលនៅក្នុងទីក្រុងនោះទេ។
អាជ្ញាធរក្រុងគៀវ តាមសេចក្តីរាយការណ៍ បានព្យាយាមស្ទាក់ចាប់មីស៊ីលដែលមានភាព ជាក់លាក់ខ្ពស់ របស់រុស្ស៊ី ដោយប្រើអាវុធប្រឆាំងយន្តហោះ ដែលឈរជើងនៅជុំវិញទីក្រុង រួមទាំងប្រព័ន្ធមីស៊ីល ប្រឆាំងយន្តហោះ S-300 និង Buk M1 ដែលត្រូវបានគេរាយការណ៍ថា បានបាញ់រ៉ុក្កែតចំនួន 10 ក្នុងអំឡុងពេលវាយប្រហារនោះ។
ក្រសួងការពារជាតិរុស្ស៊ី បានបន្ថែមទៀតថា ដោយសារតែកង្វះទំនាក់ទំនងជាក់ស្តែងរវាងប្រព័ន្ធ ការពារប្រឆាំង យន្តហោះដែលមានទីតាំងនៅទីក្រុង គឺគ្រាប់រ៉ុក្កែត S-300 ចំនួនពីរត្រូវបានបាញ់ទម្លាក់ដោយ Ukrainian Buks ដែលមួយក្នុងចំណោមនោះបានធ្លាក់ លើអគារលំនៅដ្ឋានមួយ៕
ប្រែសម្រួលៈ ណៃ តុលា