បរទេស៖ យោងតាមការបញ្ជាក់ របស់ប្រធានាធិបតីបារាំង លោក Emmanuel Macron កាលពីថ្ងៃចន្ទម្សិលមិញ បានលើកឡើងថា រដ្ឋាភិបាល នៃប្រទេសបារាំង បានបង្ហាញពីបំណង ក្នុងការជំនួសប្រេងឆៅ របស់រុស្ស៊ី តាមរយៈការអនុញ្ញាតិឲ្យ ប្រេងឆៅពីអ៊ីរ៉ង់និងវេណេស៊ុយអេឡា ដែលកំពុងរងទណ្ឌកម្មនោះ ជំនួសវិញ។
ក្នុងនោះផងដែរ រដ្ឋាភិបាលទីក្រុងទីក្រុងប៉ារីស ក៏នឹងធ្វើការដាក់យន្តការ និងស្នើឡើង ដើម្បីកាត់បន្ថយតម្លៃប្រេង ឱ្យមានលក្ខណៈទូលំទូលាយតាម ដែលអាចធ្វើទៅបាន និងមិនកំណត់ចំពោះការនាំចេញ របស់រុស្ស៊ីនោះទេ។
សេចក្តីថ្លែងការណ៍ ត្រូវបានធ្វើឡើងក្នុងពេល ដែលកិច្ចប្រជុំមេដឹកនាំ G7 កំពុងដំណើរការនៅឡើយ នៅក្នុងប្រទេសអាល្លឺម់ង់ ដែលមានរួមទាំងមេដឹកនាំ មកពីសហរដ្ឋអាមេរិក កាណាដា បារាំង អាល្លឺម៉ង់ អ៊ីតាលី អង់គ្លេស និងជប៉ុន ដែលធ្វើឡើងក្នុងគោលបំណង ស្វែងរកការរឹតបន្តឹងបន្ថែម សំពាធលើសេដ្ឋកិច្ចរុស្ស៊ី ធ្វើយ៉ាងណាឲ្យរដ្ឋាភិបាល ទីក្រុងគៀវ បញ្ចប់ប្រតិបត្តិការយោធា ក្នុងប្រទេសអ៊ុយក្រែន៕
ប្រែសម្រួល៖ស៊ុនលី
Warning: Attempt to read property "term_id" on false in /var/www/dap-news.com/htdocs/wp-content/themes/flex-mag/functions.php on line 999
