ព័ត៌មានអន្តរជាតិ

លោក Putin រំពឹងថា នឹងមានវត្តមាន ចូលរួមកិច្ចប្រជុំ G20

បរទេស៖ យោងតាមការចេញផ្សាយ របស់ rt.com កាលពីថ្ងៃម្សិលមិញនេះ បានឲ្យដឹងថា មេដឹកនាំរុស្ស៊ី លោក Vladimir Putin នឹងត្រូវធ្វើដំណើរទៅកាន់ ប្រទេសឥណ្ឌូនេស៊ី ដើម្បីចូលរួមកិច្ចប្រជុំ G20 បើទោះបីជា
មានការអំពាវនាវ ពីសំណាក់លោកខាងលិច រារាំងវត្តមាន របស់លោកក្តី។

ប្រភពដដែលនេះ បានឲ្យដឹងដែរថា ប្រធានាធិបតីរុស្ស៊ី រូបនេះ នឹងចូលរួមក្នុងកិច្ចប្រជុំ G20 ដែលគ្រោងរៀបចំធ្វើឡើង នៅក្នុងប្រទេសឥណ្ឌូនេស៊ី នាខែវិច្ឆិកាខាងមុខនេះ។ សេចក្តីប្រកាសដែលត្រូវបានធ្វើឡើង ដោយផ្ទាល់ពីសំណាក់ វិមានក្រមឡាំងនេះ ធ្វើឡើងនៅចំពេល ដែលេមេដឹកនាំលោកខាងលិច ជាច្រើន បានទាមទារឲ្យ មានការដកបេក្ខភាព រុស្ស៊ី ចេញពីកិច្ចប្រជុំកំពូល។

ទោះបីជាយ៉ាងណាក្តី ប្រធានាធីបតីឥណ្ឌូនេស៊ីលោក Joko Widodo ដែលជាម្ចាស់ផ្ទះនៃការរៀបចំកិច្ចប្រជុំឆ្នាំនេះ បានធ្វើការផ្ញើលិខិតអញ្ជើញ រូចទៅហើយ ទៅកាន់លោក Vladimir Putin ដើម្បីបំពេញទស្សនកិច្ចនៅ
កោះបាលី។

គួរឲ្យដឹងដែរថា ក្រៅតែពីសមាជិកទាំង២០ ហើយនោះ G20 ក៏នឹងមានការចូលរួម ពីសំណាក់អ្នកតំណាងមកពី សហភាពអឺរ៉ុប ព្រមទាំងមេដឹកនាំប្រទេស នៅប្លុកអឺរ៉ុបមួយចំនួនទៀត អង្គការអន្តរជាតិធំៗ ព្រមទាំងអង្គការសហប្រជាជាតិ និងអង្គការសុខភាពពិភពលោក ផងដែរ៕

ប្រែសម្រួល៖ស៊ុនលី


Warning: Attempt to read property "term_id" on false in /var/www/dap-news.com/htdocs/wp-content/themes/flex-mag/functions.php on line 999
To Top