ព័ត៌មានអន្តរជាតិ

Update: រុស្ស៊ីឆ្លើយតបទៅនឹង ការចោទប្រកាន់លើការ វាយប្រហារផ្សារទំនើបនៅអ៊ុយក្រែន

បរទេស៖ យោធារុស្ស៊ីបានបញ្ជាក់ពី ការវាយប្រហារតាមអាកាសលើទីក្រុង Kremenchug របស់អ៊ុយក្រែនកាលពីថ្ងៃចន្ទ ប៉ុន្តែបានអះអាងថា ខ្លួនបានកំណត់គោលដៅ ស្តុកអាវុធរបស់លោកខាងលិចនោះទេ។

យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី28 ខែមិថុនា ឆ្នាំ2022 បានឱ្យដឹងថា របាយការណ៍កាលពីថ្ងៃអង្គារ បាននិយាយថា ការបំផ្ទុះនេះបានបណ្តាលឱ្យ ខូចខាតដល់ផ្សារទំនើបដែល មិនមានដំណើរការនៅក្បែរនោះ។ ទីក្រុងគៀវបានអះអាងថា រុស្ស៊ីបានវាយប្រហារមជ្ឈមណ្ឌលលក់ទំនិញ ដោយសម្លាប់ និងរបួសជនស៊ីវិលជាច្រើន។

ចំណែកក្រសួងការពារជាតិរុស្ស៊ីវិញ បាននិយាយថា ទីតាំងស្តុកអាវុធគឺនៅជិតរោងចក្រ Kredmash ។ ផ្សារទំនើប Amstor Mall ដែលជាកន្លែងមានអគ្គីភ័យមួយ ត្រូវបានរាយការណ៍ដោយប្រភពអ៊ុយក្រែន កាលពីថ្ងៃចន្ទ គឺវានៅជាប់នឹងវាកន្លែងដែលរុស្ស៊ីវាយប្រហរ។ យោធាបានអះអាងថា គ្រាប់បែករបស់លោកខាងលិច បានបំផ្ទុះ និងបណ្តាលឲ្យមានភ្លើងឆេះ នៅកន្លែងនោះដែលលែងដំណើរការហើយ។

អ៊ុយក្រែន បានអះអាងថា ផ្សារនេះពោរពេញ ទៅដោយមនុស្សនៅពេល ដែលរុស្ស៊ីត្រូវបានចោទប្រកាន់ថា បានវាយប្រហារ។ យ៉ាងណាមិញវីដេអូ បានបង្ហាញថា ចំណតរថយន្តនៅខាងក្រៅ ស្ទើរតែគ្មានរថយន្ត។

សូមជម្រាបថា យោងតាមរបាយការណ៍ចុងក្រោយបង្អស់ មនុស្ស១៨នាក់បានស្លាប់ និង៥៩នាក់រងរបួសក្នុងឧបទ្ទវហេតុនេះ ដោយក្នុងនោះអ្នករបួស ២៥នាក់ ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យដើម្បីព្យាបាល៕

ប្រែសម្រួលៈ ណៃ តុលា

To Top