ព័ត៌មានអន្តរជាតិ

Update ៖ មេដឹកនាំក្រុម G7 ស្វែងរកការ ដាក់បម្រាម ដឹកជញ្ជូនប្រេង របស់រុស្ស៊ី

អាល្លឺម៉ង់ ៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយនៅថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២២ថា ក្រុមមហាអំណាចសេដ្ឋកិច្ច ទាំង៧ បានព្រមព្រៀងគ្នា ក្នុងការស្វែង រកការដាក់បម្រាម លើការដឹកជញ្ជូនប្រេង របស់រុស្ស៊ី ដែលត្រូវបានលក់ លើសពីតម្លៃ ជាក់លាក់មួយ ដោយពួកគេបានលើកឡើង កាលពីថ្ងៃអង្គារ ក្នុងគោលបំណង ដើម្បីបំផ្លាញចំណុចសំខាន់ នៃសង្រ្គាម របស់ទីក្រុងម៉ូស្គូ ។

គេបានមើលឃើញថា សង្រ្គាមនៅអ៊ុយក្រែន និងការធ្លាក់ចុះសេដ្ឋកិច្ចយ៉ាងខ្លាំង ជាពិសេសអតិផរណាអាហារ និង ថាមពលកើនឡើង បានគ្របដណ្ដប់លើកិច្ចប្រជុំកំពូល នៅក្នុងឆ្នាំនេះ នៃក្រុមប្រទេសប្រជាធិបតេយ្យ ដ៏សម្បូរបែបនៅរមណីយដ្ឋាន ប្រាសាទមួយ នៅភ្នំអាល់ Bavarian ។

ការកំណត់តម្លៃប្រេង នឹងជំរុញសម្ពាធលោកខាងលិច ដែលមានស្រាប់លើរុស្ស៊ី ពីការដាក់ទណ្ឌកម្ម ដែលអធិការបតី អាល្លឺម៉ង់ លោក Olaf Scholz បានទទូចថា នឹងនៅរហូតដល់ប្រធានាធិបតី រុស្ស៊ីលោក ប្លាឌីមៀ ពូទីន ទទួលយកការ បរាជ័យក្នុងអ៊ុយក្រែន ។

លោក Scholz បានប្រាប់ដល់សន្និសីទសារព័ត៌មាន នៅចុងបញ្ចប់ នៃកិច្ចប្រជុំកំពូលក្រុម G7 រយៈពេល៣ថ្ងៃ ដែលលោកធ្វើជាម្ចាស់ផ្ទះថា “មានផ្លូវតែមួយគត់គឺសម្រាប់លោក ពូទីន ក្នុងការទទួលយកថា ផែនការរបស់គាត់នៅអ៊ុយក្រែន នឹងមិនជោគជ័យ” ។

គំនិតនៅពីក្រោយកិច្ចប្រជុំនេះ គឺដើម្បីភ្ជាប់សេវាហិរញ្ញវត្ថុ ការធានារ៉ាប់រង និងការដឹកជញ្ជូនទំនិញ ប្រេងនឹងឡើងតម្លៃខ្ពស់។

អ្នកដឹកជញ្ជូន ឬអ្នកនាំចូលអាចទទួលបានតែទាំងនេះ ប្រសិនបើពួកគេប្តេជ្ញាកំណត់តម្លៃ អតិបរមាសម្រាប់ប្រេងរុស្ស៊ី ។

មេដឹកនាំក្រុម G7 បានលើកឡើងនៅក្នុងសេចក្តី ថ្លែងការណ៍របស់ពួកគេថា “យើងអញ្ជើញប្រទេស ដែលមានគំនិតដូចគ្នាទាំងអស់ ឱ្យពិចារណាចូលរួមជាមួយពួកយើង នៅក្នុងសកម្មភាពរបស់យើង” ។

ក្រុម G7 កំពុងតែសម្លឹងមើលការកើនឡើង នូវតម្លៃ ជាមធ្យោបាយមួយ ដើម្បីទប់ទល់នឹងក្រុងម៉ូស្គូ ទទួលបានប្រាក់ចំណេញ ពីការលុកលុយរបស់ខ្លួន ពីអ៊ុយក្រែន ដែលបានដំឡើងថ្លៃថាមពលយ៉ាងខ្លាំង ដោយយកភាពចចេសចេញពីកិច្ចខិតខំប្រឹងប្រែង របស់លោកខាងលិច ដើម្បីទប់ស្កាត់ការនាំចូលប្រេង និងឧស្ម័នរបស់រុស្ស៊ី ៕
ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top