ព័ត៌មានអន្តរជាតិ

រុស្ស៊ី និងលោកខាងលិច ប៉ះទង្គិចគ្នា ក្នុងកិច្ចប្រជុំក្រុមប្រឹក្សា សន្តិសុខអង្គការ សហប្រជាជាតិ

បរទេស ៖ បេសកជនរបស់ទីក្រុងមូស្គូ ប្រចាំអង្គការ សហប្រជាជាតិ បានប្រាប់ក្រុមប្រឹក្សា សន្តិសុខ កាលពីថ្ងៃអង្គារថា ប្រទេសរុស្ស៊ី មិនកំណត់គោលដៅ ជនស៊ីវិល ក្នុងប្រទេសអ៊ុយក្រែនទេ ហើយក៏មិនបានវាយប្រហារ ទៅលើមជ្ឈមណ្ឌលផ្សារ ទំនើបមួយនៅ Kremenchug ក្នុងប្រទេសអ៊ុយក្រែន នោះដែរ។

យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២២ បានឱ្យដឹងថា ឯកអគ្គរដ្ឋទូតរុស្ស៊ី លោក Dmitry Polyanskiy បាននិយាយថា ផ្សារទំនើប នេះ បានឆាបឆេះដោយសារតែការផ្ទុះអាវុធ និងគ្រាប់រំសេវ ដែលផ្គត់ផ្គង់ដោយលោកខាងលិច ដែលរក្សាទុកនៅរោងចក្រ ក្បែរនោះ ហើយមាន បំណងប្រើប្រាស់ ក្នុងការបាញ់ផ្លោងជនស៊ីវិលនៅ Donbass ដែលធ្វើឱ្យវាក្លាយជាគោលដៅ យោធាស្របច្បាប់។

លោកក៏បានរិះគន់ក្រុមប្រឹក្សា សន្តិសុខអង្គការសហប្រជាជាតិ (UNSC) ផងដែរ ចំពោះការរំលោភ លើពិធីសារ និងអនុញ្ញាតឱ្យប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelensky ថ្លែងទៅកាន់ក្រុមប្រឹក្សាតាមរយៈវីដេអូតំណភ្ជាប់ បន្ទាប់ពីបដិសេធសំណើ បែបនេះពីសាធារណរដ្ឋអាហ្វ្រិកកណ្តាល។

Polyanskiy បានចង្អុលបង្ហាញថា ប្រព័ន្ធផ្សព្វផ្សាយអ៊ុយក្រែន បង្ហាញយ៉ាងច្បាស់ នូវរូបភាពនៃទំនិញ ដែលគ្មានការខូចខាត នៅខាងក្នុងមជ្ឈមណ្ឌលផ្សារទំនើប Amstor និងបង្អួចនៃអគារលំនៅដ្ឋាន នៅក្បែរនោះដែលមិនត្រូវបានរុះរើ ។ លោកបានបន្តថា អគ្គិភ័យនេះបណ្តាលមកពីការផ្ទុះគ្រាប់រំសេវ ដែលផ្គត់ផ្គង់លោកខាងលិចនៅ Kredmash ។

បេសកជនរបស់ទីក្រុងមូស្គូរូបនេះ ក៏បានចោទប្រកាន់អ៊ុយក្រែន ពីបទធ្វើសង្រ្គាមឃោសនា ដោយប្រើប្រាស់ព័ត៌មានក្លែងក្លាយ និងការភូតកុហកដូចជា ‘Snake Island 13’ និង ‘Ghost of kyiv’ ដើម្បីយុទ្ធនាការស្វែងរកអាវុធ និងជំនួយហិរញ្ញវត្ថុបន្ថែមទៀត ពីលោកខាងលិច ។ លោក Polyanskiy បានអះអាងទៀតថា សក្ខីកម្ម ជាក់ស្តែងរបស់ជនស៊ីវិលមកពី Donbass បង្ហាញថា ពួកគេបន្ទោសតែយោធាអ៊ុយក្រែនប៉ុណ្ណោះ ដែលដាក់ពង្រាយជុំវិញ ផ្ទះលំនៅដ្ឋាន និងប្រើប្រាស់ជនស៊ីវិល ជាខែលការពារ៕ប្រែសម្រួលៈ ណៃ តុលា

To Top