ភ្នំពេញ៖ ឆ្នាំនេះ ជាខួបទី១០១នៃការបង្កើតបក្សកុម្មុយនិស្តចិន ហើយក៏ជាឆ្នាំដែលនឹងបើកធ្វើសមាជលើទី ២០នៃបក្សកុម្មុយនិស្តចិនផងដែរ ។ សមាជលើទី ២០នៃបក្សកុម្មុយនិស្តចិន ជាមហាសន្និបាតដ៏សំខាន់មួយ លើករបស់ប្រទេសចិន ក្នុងពេលឈានចូលដំណើរថ្មី ដើម្បីកសាងប្រទេសសង្គមនិយម ទំនើបដោយគ្រប់ជ្រុងជ្រោយ និងឆ្ពោះទៅកាន់គោលដៅ តស៊ូមួយរយឆ្នាំទីពីរ ។ ដូច្នេះ ប្រទេសចិនបានរៀបចំធ្វើការងារ សុំមតិយោបល់ក្នុងសង្គមតាមរយៈ បណ្តាញអ៊ីនធឺណែតដែលបាន ដំណើរការអស់រយៈពេល១ខែ នេះជាលើកទីមួយហើយ ដែលសមាជិកបក្សកុម្មុយនិស្តចិន សុំយោបល់ដោយសាធារណៈ ក្នុងសង្គមទាំងមូលក្នុងប្រវត្តិសាស្ត្រ បក្សកុម្មុយនិស្តចិន។ សកម្មភាពលើកនេះ បានទទួលការចាប់អារម្មណ៍ និងការចូលរួមយ៉ាងសកម្ម ពីសំណាក់ប្រជាជនចិន ដោយបានលើកឡើងមតិ និងសេចកី្តស្នើប្រកបដោយ លក្ខណៈស្ថាបនាជាច្រើន ហើយប្រមូលបានមតិយោបល់សរុបជាង ៨៥៤២០០០ចំណុច ។
នាពេលថ្មីៗកន្លងទៅនេះ លោក Xi Jinping ប្រធានរដ្ឋចិន បានផ្តល់សេចក្តីណែនាំដ៏សំខាន់ ចំពោះការងារសិក្សាស្រាវជ្រាវ ពីមតិយោបល់របស់អ្នកប្រើបណ្តាញអ៊ីនធឺណែត ស្តីពីសមាជលើកទី២០ នៃបក្សកុម្មុយនិស្តចិន ដោយបានគូសបញ្ជាក់ថា ក្នុងសភាពការណ៍ថ្មី ត្រូវរៀនចេះប្រើប្រាស់មធ្យោបាយដូចជា បណ្តាញអ៊ីនធឺណែតជាដើម ដើម្បីយល់ដឹងពីតម្រូវការរបស់ប្រជាជន សុំយោបល់ពីប្រជាជន ស្តាប់សម្លេងរបស់ប្រជាជន និងគោរពមតិរបស់ប្រជាជនឱ្យបានល្អ ក្នុងន័យធ្វើការងារគ្រប់ផ្នែករបស់បក្ស និងរដ្ឋឱ្យបានកាន់តែល្អប្រសើរ ។
ការសុំយោបល់របស់ប្រជាជន និងយល់ដឹងពីមតិរបស់ប្រជាជន តាមរយៈបណ្តាញអ៊ីនធឺណែត បានបង្ហាញពីឥរិយាបថដ៏ល្អ របស់បក្សកុម្មុយនិស្តចិន ដែលបានផ្សព្វផ្សាយប្រជាធិបតេយ្យ និងប្រមូលមតិពីគ្រប់មជ្ឈដ្ឋាន ។ ក្នុងប្រវត្តិសាស្ត្រមួយរយឆ្នាំ ជានិច្ចកាល បក្សកុម្មុយនិស្តចិនតែងតែចាត់ទុក ការស្វែងរកសុភមង្គល ជូនដល់ប្រជាជនចិន ជាគោលបំណងដើមនិងភារកិច្ចរបស់ខ្លួន ក្រៅពីផលប្រយោជន៍របស់រដ្ឋ ប្រជាជាតិនិងប្រជាជន បក្សកុម្មុយនិស្តចិនគ្មានផលប្រយោជន៍ ពិសេសផ្ទាល់ខ្លួននោះឡើយ ។ បក្សកុម្មុយនិស្តចិនបានតម្កល់ទុក ផលប្រយោជន៍របស់ប្រជាជន ក្នុងឋានៈចម្បងជាប់រហូតមក ហើយចាត់ទុកក្តីបំណងរបស់ប្រជាជន ចំពោះជីវភាពរស់នៅដ៏ល្អ បវរជាគោលដៅតស៊ូរបស់ខ្លួន ។
រំលឹកឡើងវិញពីប្រវតិ្ត ដ៏មហាអស្ចារ្យរបស់បក្សកុម្មុយនិស្តចិន ដ៏ត្រចះត្រចង់ អ្នកផងទាំងពួងបានសម្គាល់ឃើញថា៖ បក្សកុម្មុយនិស្តចិនបានធ្វើការ កែទម្រង់ចំពោះខ្លួនឯង និងធ្វើឱ្យមានភាពឆ្នើមជាងខ្លួនឯង ដោយពឹងផ្អែកលើប្រជាជនចិន ។ ឆ្នាំ២០២១ ទំហំសេដ្ឋកិច្ចសរុបរបស់ចិន បានឡើងដល់ ១១០ទ្រីលានយ៉ាន់ប្រាក់ចិន ដែលបានកាន់លំដាប់ថ្នាក់ទីពីរ នៅលើពិភពលោក ។ កម្លាំងជាក់ស្តែងខាងសេដ្ឋកិច្ច វិទ្យាសាស្ត្របច្ចេកទេសនិងកម្លាំងជាតិចម្រុះ របស់ប្រទេសចិនបានឡើងដល់កម្រិតថ្មី សេដ្ឋកិច្ចចិនបានឆ្ពោះទៅកាន់ផ្លូវអភិវឌ្ឍន៍ ដែលកាន់តែមានគុណភាពខ្ពស់ និងកាន់តែមាននិរន្តរភាព ។ និយាយចំពោះពិភពលោក កំណើនសេដ្ឋកិច្ចចិន បានផ្តល់កម្លាំងចលករយ៉ាងខ្លាំងក្លា ដល់ការអភិវឌ្ឍសេដ្ឋកិច្ចសកល ។ អត្រារួមចំណែករបស់ប្រទេសចិន ចំពោះកំណើនសេដ្ឋកិច្ចសកលបានលើសពី ៣០ភាគរយ ក្នុងរយៈពេលជាច្រើនឆ្នាំកន្លងមក មិនថាប្រទេសរីកលូតលាស់ឬមួយ ក៏ប្រទេសកំពុងអភិវឌ្ឍន៍ក៏ដោយ ក៏សុទ្ធតែទទួលបានកាលានុវត្តភាពដ៏ធំធេង ពីការអភិវឌ្ឍសេដ្ឋកិច្ចរបស់ប្រទេសចិនផងដែរ ។
សមិទ្ធផលដ៏ត្រចះត្រចង់ ដែលបក្សកុម្មុយនិស្តចិន ទទួលបានបានបញ្ជាក់ថា ប្រជាជនចិនបានជ្រើសរើស ផ្លូវអភិវឌ្ឍន៍ដែលសមស្របខ្លួនឯងជាងគេ ។ បក្សកុម្មុយនិស្តចិន បានចាត់ទុកការស្វែងរកសុខសុភមង្គល ជូនប្រជាជនជាគោលបំណងដើម និងភារកិច្ចរបស់ខ្លួន ខណៈពេលដែលប្រឈមនឹង ឱកាសនិងភាពលំបាក បក្សកុម្មុយនិស្តចិនតែងតែប្រកាន់ យកស្មារតីឧស្សាហ៍ព្យាយាម និងតស៊ូជាប់ជានិច្ច ដឹកនាំប្រជាជនចិនទទួលបាន ជោគជ័យជាបន្តបន្ទាប់ ។ នៅពេលអនាគត បក្សកុម្មុយនិស្តចិននឹងទទួលបាន សមិទ្ធផលកាន់តែធំធេង ក្នុងន័យបន្តរួមចំណែកកាន់តែថ្មីនិងកាន់តែធំ ដើម្បីវឌ្ឍនភាពរបស់សង្គមមនុស្សជាតិទាំងមូល ៕ អត្ថបទវិទ្យុមិត្តភាពកម្ពុជាចិន