ព័ត៌មានអន្តរជាតិ

តួកគី ស្វែង រកការកែសម្រួល ទំនាក់ទំនង ជាមួយប្រទេស គីឡូធ្ងន់ក្នុងតំបន់ ចំពេលមាន វិបត្តិសេដ្ឋកិច្ច

អង់ការ៉ា ៖ អ្នកជំនាញបានឲ្យដឹងថា បញ្ហាប្រឈម នៃសាច់ប្រាក់ និង “វិបត្តិសេដ្ឋកិច្ចដ៏អាក្រក់បំផុត ក្នុងរយៈពេលពីរទសវត្សរ៍” បានជំរុញឱ្យប្រទេសតួកគី កែតម្រូវទំនាក់ទំនងជាមួយប្រទេស ដែលមានទម្ងន់ធ្ងន់ ក្នុងតំបន់ដូចជា អារ៉ាប៊ីសាអូឌីត និងអ៊ីស្រាអែល ដើម្បីទាក់ទាញការ វិនិយោគរបស់ពួកគេ ដើម្បីជួយប្រទេស ឱ្យឆ្លងកាត់វិបត្តិរបស់ខ្លួន ។

ក្នុងអំឡុងដំណើរទស្សនកិច្ច ដ៏កម្រមួយទៅកាន់ប្រទេសទួរគី ដោយព្រះអង្គម្ចាស់អារ៉ាប៊ីសាអូឌីត Mohammed bin Salman Al Saud កាលពីសប្តាហ៍មុន ប្រទេសទាំងពីរបានប្រកាស ពីការប្តេជ្ញាចិត្ត របស់ពួកគេក្នុងការចាប់ផ្តើម “យុគសម័យថ្មី នៃកិច្ចសហប្រតិបត្តិការ” ដោយទុកចោលនូវភាពចម្រូង ចម្រាសជាច្រើនឆ្នាំ បន្ទាប់ពីការសម្លាប់អ្នកកាសែត អារ៉ាប៊ីសាអូឌីត Jamal Khashoggi ឆ្នាំ២០១៨ នៅស្ថានកុងស៊ុល អារ៉ាប៊ីសាអូឌីត នៅទីក្រុងអ៊ីស្តង់ប៊ុល ។

វិធានការស្រដៀងគ្នានេះ ក៏ត្រូវបានធ្វើឡើងដោយរដ្ឋាភិបាល តួកគីក្រោមការដឹកនាំ របស់លោកប្រធានាធិបតី Recep Tayyip Erdogan ដើម្បីបង្កើនទំនាក់ទំនង របស់ខ្លួនជាមួយអារ៉ាប់រួមអេមីរ៉ាត (UAE) អេហ្ស៊ីប និងអ៊ីស្រាអែល ដោយសារទីក្រុងអង់ការ៉ា កំពុងតស៊ូជាមួយការ ចុះខ្សោយរូបិយប័ណ្ណ និងអតិផរណា ខ្ពស់រយៈពេល ២៤ឆ្នាំចំនួន ៧៣,៥ភាគរយ។

លោក Serkan Demirtas អ្នកវិភាគគោលនយោបាយ ការបរទេសបាន ប្រាប់កាសែរស៊ីនហួថា “ជាក់ស្តែងមាន វិមាត្រសេដ្ឋកិច្ច ចំពេលដែលការជំរុញ ឱ្យមានដំណើរការធម្មតា ដោយប្រទេសទួរគីនៅដើមឆ្នាំ២០២១” ។

លោកបានពន្យល់ថា “ការរួមចំណែកដ៏មានសក្តានុពលពីប្រទេសទាំងនេះ” រួមមាន “ការវិនិយោគបរទេស ដោយផ្ទាល់ និងកិច្ចព្រមព្រៀងផ្លាស់ប្តូរ” ដែលអាច “ពង្រឹងទុនបម្រុងរូបិយប័ណ្ណ បរទេសទាបរបស់ប្រទេសតួកគី” ៕
ប្រែសម្រួល ឈូក បូរ៉ា

To Top