ព័ត៌មានអន្តរជាតិ

លោក Wang Yi សមាជិកក្រុមប្រឹក្សាកិច្ចការរដ្ឋនិងជារដ្ឋមន្រ្តីការបរទេសចិនជួបសន្ទនាជាមួយលោកNicolas Chapuisប្រធានប្រតិភូសហភាពអឺរ៉ុបប្រចាំនៅប្រទេសចិនដែលជិតផុតអាណត

កាលពីថ្ងៃទី ២៨ ខែមិថុនា លោក Wang Yi សមាជិកក្រុមប្រឹក្សាកិច្ចការរដ្ឋនិងជារដ្ឋមន្រ្តីការបរទេសចិនបានជួបសន្ទនាជាមួយលោកNicolas Chapuisប្រធានប្រតិភូសហភាពអឺរ៉ុបប្រចាំនៅប្រទេសចិនដែលជិតផុតអាណត្តិ។

ថ្លែងក្នុងកិច្ចជំនួប លោក Wang Yi បានលើកឡើងថា ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ប្រទេសចិននិងសហភាពអឺរ៉ុបបានឈានដល់កិច្ចព្រមព្រៀងរវាងចិននិងសហភាពអឺរ៉ុបស្តីពីម៉ាកសម្គាល់ភូមិសាស្ត្រទំនិញនិងបានបង្កើតយន្តការសន្ទនាជាន់ខ្ពស់ស្តីពីឌីជីថល និងបៃតង ក៏ដូចជាបានបញ្ចប់ការចរចាលើកិច្ចព្រមព្រៀងវិនិយោគរវាងចិននិងសហភាពអឺរ៉ុប ដោយទទួលបានលទ្ធផលជាផ្លែផ្កានៃកិច្ចសហប្រតិបត្តិការសំខាន់ៗ។ ប្រទេសចិននឹងបន្តប្រកាន់ខ្ជាប់នូវមាគ៌ានៃការអភិវឌ្ឍដោយសន្តិភាព និងកសាងប្រព័ន្ធថ្មីនៃសេដ្ឋកិច្ចបើកចំហកម្រិតខ្ពស់ ចិននិងសហភាពអឺរ៉ុប គឺជាដៃគូ មិនមែនជាគូប្រជែងឡើយ ហើយកាន់តែមិនមែនជាគូប្រជែងខាងរបបនយោបាយនោះទេ។

ជាការឆ្លើយតប លោកNicolas Chapuis បានថ្លែងថា ការអភិវឌ្ឍទំនាក់ទំនង រវាងសហភាពអឺរ៉ុបនិងចិនមានសក្ដានុពលធំណាស់។ ទោះបីជាភាគីទាំងពីរមានការខ្វែងគំនិតគ្នាខ្លះក៏ដោយ ក៏ប៉ុន្តែភាគីទាំងពីរអាចស្វែងរកផលប្រយោជន៍រួម និងសម្រេចបានលទ្ធផលឈ្នះ-ឈ្នះ។ ភាគីអឺរ៉ុបគឺដូចជាភាគីចិនដែរ គឺមិនចង់មើលឃើញពិភពលោកធ្លាក់ចូលទៅក្នុងការប្រឈមមុខដាក់គ្នាជាក្រុមនោះទេ៕ វិទ្យុមិត្តភាពកម្ពុជាចិន

To Top