ព័ត៌មានអន្តរជាតិ

Update: ស៊ីរីទទួលស្គាល់ រដ្ឋ Donbass ជារដ្ឋឯករាជ្យ

បរទេស៖ កាលពីថ្ងៃពុធម្សិលមិញនេះ ប្រទេសស៊ីរី បានធ្វើការប្រកាសទទួលស្គាល់ តំបន់ Donetsk និង Lugansk ឬហៅកាត់ថា DPR និង LPR នោះគឺជារដ្ឋឯករាជ្យបន្ទាប់ពី រុស្ស៊ី ក៏ធ្លាប់បានប្រកាសទទួលស្គាល់ផងដែរ កាលពីខែកុម្ភៈកន្លងទៅថ្មីៗនេះ។

តំបន់ទាំងពីរនេះ ធ្លាប់បានទាមទារធ្វើការផ្តាច់ខ្លួន ចេញពីប្រទេសអ៊ុយក្រែន តាំងតែពីឆ្នាំ២០១៤ ហើយការប្រកាសទទួលស្គាល់ ដោយស៊ីរី លើកនេះគឺត្រូវបានធ្វើឡើង ដោយផ្ទាល់ពីសំណាក់ក្រសួង ការបររទេស របស់ប្រទេសស៊ីរី និងត្រូវបានយកមកចេញផ្សាយ ដោយទីភ្នាក់ងារសារព័ត៌មាន SANA។

គួរឲ្យដឹងដែរថាកាលពីខែកុម្ភៈ កន្លងមកប្រធានាធិបតី ស៊ីរី លោក Bashar Assad ធ្លាប់បានបញ្ជាក់ម្តងហើយ ថាស៊ីរី បានត្រៀមខ្លួនរួចរាល់ ដើម្បីនឹងទទួលស្គាល់ រដ្ឋទាំងពីរនេះ ហើយព្រមទាំង
បញ្ជូនអ្នកស្ម័គ្រចិត្ត ស៊ីរី រាប់ពាន់នាក់ ទៅចូលរួមប្រតិបត្តិការពិសេស របស់រុស្ស៊ី នៅក្នុងតំបន់ទាំងពីរនោះផងដែរ៕

ប្រែសម្រួល៖ស៊ុនលី

To Top