គៀវ៖ កងទ័ពអ៊ុយក្រែន បានអះអាងកាលពីថ្ងៃពុធថា ពួកគេបានបាញ់ទម្លាក់យន្តហោះដ្រូន រ៉ូតារី វីង របស់រុស្ស៊ី ដោយប្រព័ន្ធកាំជ្រួច Starstreak ដែលផលិតដោយអង់គ្លេស។ នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មាន Military on the world។

រូបថតនៃការធ្លាក់យន្តហោះដ្រូននេះ ត្រូវបានគេបង្ហោះ ពាសពេញបណ្តាញសង្គម។ ខ្សែអាត់វីដេអូ បានបង្ហាញថា ដ្រូននេះ ត្រូវបានបែកខ្ញែកទាំងស្រុង ប៉ុន្តែគេអាចកំណត់ អត្តសញ្ញាណ rotor និងកន្ទុយ boom ព្រមទាំងស្លាកសញ្ញា ដែលត្រូវនឹងគោលដៅ របស់យន្តហោះដ្រូនរបស់រុស្ស៊ី ដែលបង្កើតឡើង ដោយក្រុមហ៊ុន JSC CSTS Dinamika ដែលជាផ្នែកមួយនៃក្រុមហ៊ុន Technodinamika Group ។
ប្រព័ន្ធដែលមានយន្តហោះដ្រូនគោលដៅ ត្រូវបានរចនាឡើងដើម្បី ក្លែងធ្វើយន្តហោះដ្រូន និងឧទ្ធម្ភាគចក្រល្បឿនទាប នៅពេលសាកល្បងគំរូ និងអាវុធទំនើប។
វារួមបញ្ចូលទាំង ឧទ្ធម្ភាគចក្រគ្មានមនុស្សបើក ប្រភេទយានជំនិះ ដែលមានទម្ងន់ ហោះឡើងជាង៣១៥គីឡូក្រាម ស្ថានីយគ្រប់គ្រងដី កន្លែងជំនួយដី សម្រាប់ស្មុគស្មាញនិងឧបករណ៍ផ្សេងទៀត៕
ប្រែសម្រួល ឈូក បូរ៉ា
