បរទេស៖ អគ្គលេខាធិកាអង្គការណាតូលោក Jens Stoltenberg កាលពីថ្ងៃពុធម្សិលមិញនេះ បានថ្លែងប្រាប់ទៅកាន់ក្រុមអ្នកកាសែតថា ការបង្កើនចំនួនយោធានៅអឺរ៉ុបខាងកើត តាំងតែពីឆ្នាំ២០១៤ របស់ខ្លួនគឺធ្វើឡើងក្នុងគោលបំណងសំខាន់ ដើម្បីប្រឈមមុខទៅនឹងជម្លោះ ជាមួយនឹងអ៊ុយក្រែន។
ថ្លែងទៅកាន់អង្គប្រជុំរបស់ អង្គការណាតូនិងសមាជិក ផ្សេងទៀតនៅក្នុងទីក្រុង Madrid លោក Stoltenberg បានចោទរុស្សីថាបានប្រើប្រាស់ កងកម្លាំងនៅក្នុងតំបន់ Donbass ភាគខាងកើតតាំងតែពី ឆ្នាំ២០១៤មកម្ល៉េះ ទោះបីជាអ៊ុយក្រែនបានព្យាយាម ធ្វើការការពារទីក្រុងជាច្រើនទាំងនោះក្តី ។

ហេតុដូច្នេះហើយទោះអង្គការណាតូ ដែលដឹកនាំដោយអាមេរិកនេះ បានសម្រេចចិត្តតាំងតែពីឆ្នាំ២០១៤ ក្នុងការចាប់ផ្តើមបង្កើនកងកម្លាំងការពារ របស់ខ្លួននៅក្នុង តំបន់អឺរ៉ុបខាងកើតតែម្តង។
ជាលទ្ធផលជាក់ស្តែងក្នុងនោះ ប្រទេសកាណាដាបានបង្កើនចំនួនថវិកា សម្រាប់វិស័យការពារជាតិ ក្នុងអត្រាកំណើនចន្លោះពី ១,២ភាគរយទៅ ៥,៩ភាគរយ គិតចាប់តាំងពីឆ្នាំ២០១៤ ខណៈដែលសមាជិកផ្សេងទៀត១០ ក្នុងចំណោម៣០ បានចំណាយថវិកាប្រមាណជា ២ភាគរយនៃ GDP របស់ពួកគេ៕
ប្រែសម្រួល៖ ស៊ុន លី
