ព័ត៌មានអន្តរជាតិ

Update: អ៊ុយក្រែន និងរុស្ស៊ី ធ្វើការផ្លាស់ប្តូរអ្នកទោសដ៏ធំបំផុត ចាប់តាំងពីជម្លោះផ្ទុះឡើង

គៀវ៖ នាយកស៊ើបការណ៍សំខាន់ នៃក្រសួងការពារជាតិអ៊ុយក្រែន បានឲ្យដឹងកាលពីថ្ងៃពុធនៅក្នុង សេចក្តីថ្លែងការណ៍មួយនៅលើ Telegram ថាអ៊ុយក្រែន និងរុស្ស៊ី បានធ្វើការផ្លាស់ប្តូរអ្នកទោស ដ៏ធំបំផុតរបស់ពួកគេ ចាប់តាំងពីការចាប់ផ្តើមនៃ ជម្លោះកាលពីថ្ងៃទី២៤ ខែកុម្ភៈ។

ទីភ្នាក់ងារនេះបានឲ្យដឹងថាជនជាតិអ៊ុយក្រែន ១៤៤នាក់ដែលមានអាយុ ១៩ និង ៦៥ឆ្នាំបានត្រឡប់ទៅផ្ទះវិញ ជាលទ្ធផលនៃការផ្លាស់ប្តូរ នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។

យោងតាមសេចក្តីថ្លែងការណ៍ ក្រោមការដោះដូរ រុស្ស៊ីបានដោះលែងទាហាន ៥៩នាក់នៃឆ្មាំជាតិអ៊ុយក្រែន រួមទាំង ៤៣នាក់មកពីកងវរសេនាធំ Azov ដែលបានប្រយុទ្ធសម្រាប់រោងចក្រដែក Azovstal របស់ទីក្រុង Mariupol ។

ប្រភពបានឲ្យដឹងទៀតថា ភាគច្រើននៃជនជាតិអ៊ុយក្រែន ដែលត្រូវបានដោះលែងមានរបួសធ្ងន់ធ្ងរ។ អ៊ុយក្រែន និងរុស្ស៊ី បានធ្វើការផ្លាស់ប្តូរអ្នកទោស លើកដំបូងនៅថ្ងៃទី២៤ ខែមីនា៕

ប្រែសម្រួល ឈូក បូរ៉ា


Warning: Attempt to read property "term_id" on false in /var/www/dap-news.com/htdocs/wp-content/themes/flex-mag/functions.php on line 999
To Top