ព័ត៌មានអន្តរជាតិ

ប្រទេសចិន នឹងឧបត្ថម្ភធន ដល់ក្រុមហ៊ុនចម្រាញ់ប្រេង ប្រសិនបើតម្លៃប្រេងពិភពលោក កើនឡើងលើសពី ១៣០ដុល្លារក្នុង ១បារ៉ែល

ប៉េកាំង៖ ប្រទេសចិន នឹងឧបត្ថម្ភធនដល់រោងចក្រ ចម្រាញ់ប្រេង របស់ខ្លួន និងផ្អាកការដំឡើងថ្លៃប្រេងឥន្ធនៈ ក្នុងស្រុក ប្រសិនបើតម្លៃប្រេងពិភពលោក លើសពី១៣០ដុល្លារ ក្នុងមួយបារ៉ែល។ នេះបើយោងតាម ការជូនដំណឹង ជាផ្លូវការ ដែលបានប្រកាសជាសាធារណៈ កាលពីថ្ងៃពុធ។

សេចក្តីជូនដំណឹងដែលចេញផ្សាយរួមគ្នា ដោយក្រសួងហិរញ្ញវត្ថុ និងគណៈកម្មាធិការកំណែទម្រង់ជាតិ បានឱ្យដឹងថា វិធានការនេះនឹងការពារ ការផ្គត់ផ្គង់ស្ថិរភាព នៃឥន្ធនៈ កាត់បន្ថយ បន្ទុកលើសហគ្រាស និងអ្នកប្រើប្រាស់ នៅខាងក្រោមទឹក និងកាត់បន្ថយការចំណាយ ប្រតិបត្តិការ នៃសេដ្ឋកិច្ចពិតប្រាកដ។

គោលការណ៍នេះ នឹងមានរយៈពេលពីរខែដំបូង ខណៈពេលដែលការជូនដំណឹងបន្ថែម នឹងត្រូវបានចេញប្រសិនបើ តម្លៃប្រេងជាប់លាប់លើសពី ១៣០ដុល្លារអាមេរិក។

នៅក្រោមយន្តការកំណត់ តម្លៃបច្ចុប្បន្ន ប្រទេសចិននឹងកែសម្រួល តម្លៃក្នុងស្រុក នៃផលិតផលប្រេងចម្រាញ់ នៅពេលដែលតម្លៃប្រេងឆៅ អន្តរជាតិ ប្រែជាការផ្លាស់ប្តូរ លើសពី ៥០យន់ (ប្រហែល ៧,៤៦ដុល្លារអាមេរិក) សម្រាប់ប្រេងសាំង និងម៉ាស៊ូតសម្រាប់រយៈពេល ១០ ថ្ងៃធ្វើការ។ ទោះយ៉ាងណាក៏ដោយ វានឹងមិនធ្វើដូច្នេះទេ ប្រសិនបើតម្លៃអន្តរជាតិ ធ្លាក់ចុះក្រោមកម្រិត ៤០ ដុល្លារ ឬលើសពីពិដាន ១៣០ ដុល្លារក្នុងមួយបារ៉ែល៕

ប្រែសម្រួល ឈូក បូរ៉ា

To Top