កាលពីថ្ងៃទី ២៩ ខែមិថុនា លោក Zhao Lijian អ្នកនាំពាក្យក្រសួងការបរទេសចិន បានឆ្លើយតបសំណួរពាក់ព័ន្ធនៅក្នុងសន្និសីទសារព័ត៌ ជាប្រចាំ ដោយសង្កត់ធ្ងន់ថា ប្រទេសG7 គួរតែបញ្ឈប់ការវាយប្រហារនិងលាបពណ៌ចំពោះប្រទេសចិន និងឈប់ជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងរបស់ចិនទោះតាមទម្រង់ណាក្តី។
សូមបញ្ជាក់ថា កាលពីថ្ងៃទី ២៨ ខែមិថុនា កិច្ចប្រជុំកំពូលប្រទេស G7 លើកទី ៤៨ បានចេញសេចក្តីថ្លែងការណ៍ដែលបានលើកឡើងពីប្រទេសចិនដល់ទៅ ១៤ ដង ដោយនិយាយឆ្ការដៃឆ្ការជើងអំពីតំបន់ហុងកុង ភូមិភាគស្វយ័តស៊ីនជាំង សិទ្ធិមនុស្ស សមុទ្រចិនខាងកើត សមុទ្រចិនខាងត្បូង ព្រមនិងសន្តិភាពនិងស្ថិរភាពនៅច្រកសមុទ្រតៃវ៉ាន់ ។ ជុំវិញបញ្ហានេះ លោក Zhao Lijian បានថ្លែងថា ប្រទេសG7 មិនអើពើនឹងគោលជំហរដ៏ម៉ឺងម៉ាត់ និងការប្រឆាំងយ៉ាងដាច់ខាតរបស់ចិន បានជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងរបស់ចិនជាថ្មីម្តងទៀត ព្រមនិងវាយប្រហារនិងលាបពណ៌មកលើប្រទេសចិន ដើម្បីញុះញង់ឱ្យមានការប្រឈមមុខដាក់គ្នា។ វាបានបង្ហាញយ៉ាងពេញលេញថា ប្រទេសG7 គ្មានបំណងធ្វើកិច្ចសន្ទនានិងកិច្ចសហប្រតិបត្តិការដោយឈរលើមូលដ្ឋានសមភាព និងគោរពគ្នានោះទេ បែរជាប្រកាន់ខ្ជាប់នូវគំនិតសង្គ្រាមត្រជាក់ ប្រកាន់ខ្ជាប់នូវភាពលំអៀងខាងមនោគមវិជ្ជា និងអនុវត្តនយោបាយជាក្រុមដោយឈរលើផលប្រយោជន៍នៃក្រុមរង្វង់តូច៕
វិទ្យុមិត្តភាពកម្ពុជាចិន