គៀវ៖ នាយករដ្ឋមន្ត្រីអ៊ុយក្រែន លោក Denys Shmyhal បានឲ្យដឹងថា ប្រទេសអ៊ុយក្រែន បានចាប់ផ្តើមនាំចេញអគ្គិសនី ទៅកាន់អឺរ៉ុបហើយកាលពីថ្ងៃព្រហស្បតិ៍ នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។

លោក Shmyhal បានសរសេរនៅលើបណ្ដាញ Telegram ឲ្យដឹងថា “ការនាំចេញអគ្គិសនីរបស់អ៊ុយក្រែន ដែលរង់ចាំជាយូរមកហើយទៅកាន់អឺរ៉ុប បានចាប់ផ្តើមហើយ” ។
លោក Shmyhal បានលើកឡើងថា លំហូរដំបូងនៃចរន្តអគ្គិសនី របស់អ៊ុយក្រែន បានទៅដល់ប្រទេសរូម៉ានី ក្នុងកម្រិតថាមពលដំបូង ១០០មេហ្គាវ៉ាត់។ លោកបន្តថា នៅពេលអនាគត អ៊ុយក្រែន មានបំណងបង្កើនសមត្ថភាព លំហូរអគ្គិសនីទៅអឺរ៉ុបដល់ ២,៥ ជីហ្គាវ៉ាត់។
យោងតាម Shmyhal អ៊ុយក្រែន មានសក្តានុពល ក្នុងការរកប្រាក់ចំណូល បានច្រើនជាង ៧០ ពាន់លាន hryvnias (ប្រហែល ២,៤ពាន់លានដុល្លារអាមេរិក) ក្នុងមួយឆ្នាំពីការនាំចេញអគ្គិសនី ទៅកាន់បណ្តាប្រទេសអឺរ៉ុប៕ ប្រែសម្រួល ឈូក បូរ៉ា
Warning: Attempt to read property "term_id" on false in /var/www/dap-news.com/htdocs/wp-content/themes/flex-mag/functions.php on line 999
