ព័ត៌មានអន្តរជាតិ

លោក XiJinping ចុះត្រួតពិនិត្យការងារ នៅសួនវិទ្យាសាស្ត្រ ហុងកុង

កាលពីរសៀលថ្ងៃទី ៣០ ខែមិថុនា លោក Xi Jinping ប្រធានរដ្ឋចិន បានអមដំណើរដោយលោកស្រី Carrie Lam អភិបាលនៃតំបន់រដ្ឋបាល ពិសេសហុងកុងអញ្ជើញ ទៅដល់សួនវិទ្យាសាស្ត្រ ហុងកុង ដើម្បីចុះ ត្រួតពិនិត្យការងារ និងផ្លាស់ប្តូរមតិយោបល់ យ៉ាងស្និទ្ធស្នាល ជាមួយបណ្ឌិតសភាចារ្យ នៃបណ្ឌិត្យសភាវិទ្យា សាស្ត្រចិន និងបណ្ឌិតសភាវិស្វកម្មចិន និងអ្នកស្រាវជ្រាវវិទ្យាសាស្ត្រ និងអ្នកតំណាង សហគ្រា ស ច្នៃប្រឌិតថ្មី និងបច្ចេកវិទ្យាវ័យក្មេង នៅហុងកុង ។

សួនវិទ្យាសាស្រ្តហុងកុង គឺជាមូលដ្ឋានសិក្សាស្រាវជ្រាវ វិទ្យាសាស្ត្រនិងបច្ចេកទេស និងការភ្ញាស់ សហគ្រាសដ៏ធំបំផុត នៅក្រុងហុងកុង ។ បច្ចុប្បន្ននេះ សួននេះមានក្រុមហ៊ុនជាង ១១០០ និង អ្នកសិក្សា ស្រាវជ្រាវវិទ្យាសាស្ត្រ និងបច្ចេកទេសជាង ១៧០០០នាក់ ដែលបានទាក់ទាញស្ថាប័ន សិក្សា ស្រាវជ្រាវវិទ្យាសាស្ត្រក្នុងស្រុក និងបរទេសល្បីៗ ជាច្រើនមកបង្កើតមន្ទីរពិសោធន៍ ។ នៅក្នុងសាលតាំងពិពណ៌ នៃសួនវិទ្យាសាស្ត្រ លោក Xi Jinping បានស្តាប់ការសង្ខេបអំពីការអភិវឌ្ឍ វិទ្យាសាស្ត្រ និងបច្ចេកទេសនិងការច្នៃប្រឌិតថ្មីនៅហុងកុង អន្តរកម្មនៃការបង្កើតថ្មី និងការអភិវឌ្ឍបច្ចេក វិទ្យា នៅក្រុង Shenzhen និងហុងកុង និងការអភិវឌ្ឍ នៃសួនវិទ្យាសាស្ត្រហុងកុង ហើយបានទស្ស នាការ តាំងពិព័រណ៍តំណាង សហគ្រាសច្នៃប្រឌិតថ្មី និងបច្ចេក វិទ្យា នៅហុងកុង ។

លោក Xi Jinping បានលើកឡើងថា ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ដោយមានការគាំទ្រ ពីមជ្ឈិមបក្សកុម្មុយនីស្តចិន ហុងកុងបានប្រើប្រាស់ ឧត្តមភាពរបស់ខ្លួន ហើយទទួលបាន សមិទ្ធិផល គួរឱ្យកត់សម្គាល់ក្នុងការសិក្សាស្រាវជ្រាវជាមូលដ្ឋាន ការបណ្តុះបណ្តាលទេពកោសល្យ និងការអភិវឌ្ឍ នៃការច្នៃប្រឌិតថ្មីនិង ឧស្សាហកម្មបច្ចេកវិទ្យា ។ រដ្ឋាភិបាលនៃតំបន់រដ្ឋបាល ពិសេសត្រូវចាប់យកនិន្នាការទូទៅ នៃសម័យកាល តម្កល់ទុកការគាំទ្រ ការអភិវឌ្ឍនច្នៃប្រឌិតថ្មីនិងបច្ចេកវិទ្យានៅក្នុងមុខតំ ណែងដ៏លេច ធ្លោមួយ ហើយបន្តផ្តល់យ៉ាងលេង ពេញលេញដល់តួនាទីគាំទ្រនិងឈានមុខគេនៃ ការច្នៃប្រឌិត ថ្មីវិទ្យាសាស្ត្រនិងបច្ចេកវិទ្យា ។

បន្ទាប់មក លោក Xi Jinping បានសំណេះសំណាលយ៉ាងស្និទ្ធស្នាល ជាមួយបណ្ឌិតសភាចារ្យ អ្នកសិក្សាស្រាវជ្រាវ តំណាងសហគ្រាសច្នៃប្រឌិតថ្មី និងបច្ចេកវិទ្យាវ័យក្មេង ។ លោកបានគូសបញ្ជាក់ថា ប្រទេសចិនយកចិត្តទុកដាក់ខ្ពស់ ចំពោះការងារច្នៃប្រឌិតថ្មីវិទ្យាសាស្ត្រនិងបច្ចេកវិទ្យា ហើយអនុវត្តយ៉ាងស៊ីជម្រៅនូវយុទ្ធសាស្ត្រអភិវឌ្ឍន៍ដែលជំរុញដោយនវានុវត្តន៍ ។

សង្ឃឹមថា ក្រុងហុងកុង ប្រើប្រាស់ឧត្តមភាពរបស់ខ្លួន ប្រមូលផ្តុំធនធានការច្នៃប្រឌិតថ្មីជាសកល និងរួមបញ្ចូលគ្នាជាមួយក្រុងដីគោកនៅក្នុងតំបន់ Guangdong-HongKong-Macao ដើម្បីពង្រឹងការរួមបញ្ចូលគ្នា នៃការច្នៃប្រឌិតថ្មី នៃឧស្សាហកម្ម ការសិក្សាស្រាវជ្រាវ និងខិតខំកសាងវេទិកាច្នៃប្រឌិតថ្មី បច្ចេកវិទ្យាសកល ។ រំពឹងថា ក្រុមការងារវិទ្យាសាស្ត្រនិងបច្ចេកវិទ្យា ហុងកុងទាំងអស់ នឹងបន្តពង្រីកប្រពៃណីស្នេហាជាតិ និងសេចក្តីស្រឡាញ់ ចំពោះហុងកុង ពង្រឹង ការច្នៃប្រឌិតថ្មី និងជំនឿចិត្តលើខ្លួនឯង ផ្តោតសំខាន់លើវិទ្យាសាស្ត្រ និងបច្ចេកវិទ្យានៅលើពិភពលោក តភ្ជាប់យ៉ាងសកម្ម នូវតម្រូវការយុទ្ធសាស្ត្រជាតិ សំខាន់ៗ ខិតខំប្រឹងប្រែង ក្នុងការសិក្សាស្រាវជ្រាវ បច្ចេកវិទ្យាស្នូលសំខាន់ៗ ដើម្បីរួមចំណែកក្នុងការ កសាងប្រទេសចិន ទៅជាប្រទេសខ្លាំងផ្នែកវិទ្យាសាស្ត្រ និង បច្ចេកវិទ្យានៅលើពិភពលោក ។

លោក Xi Jinping បានលើកឡើងទៀតថា យុវជនគឺជាក្រុមមនុស្សដែលមានកម្លាំង រស់រវើកនិងមានគំនិតច្នៃប្រឌិតថ្មី បំផុតនៅក្នុងសង្គមទាំងមូល ហើយក៏ជាកម្លាំងថ្មីមួយក្នុងការជំរុញ ការអភិវឌ្ឍច្នៃប្រឌិតថ្មី និងបច្ចេកវិទ្យាផងដែរ ។ ត្រូវផ្តល់ចន្លោះអភិវឌ្ឍន៍បន្ថែមទៀត សម្រាប់យុវជន និងគាំទ្រយុវជនឱ្យ សម្រេចក្តីសុបិនផ្នែកច្នៃប្រឌិតថ្មី និងសហគ្រិនភាពក្នុងជីវិតតស៊ូ ៕
វិទ្យុមិត្តភាពកម្ពុជាចិន

To Top