បរទេស៖ ឯកអគ្គរដ្ឋទូតរបស់ទីក្រុងគៀវ ប្រចាំទីក្រុងប៊ែរឡាំង បានប្រមាថដល់ក្រុមបញ្ញវន្តអាឡឺម៉ង់មួយក្រុម ដែលបានសរសេរលិខិតចំហរមួយ ដើម្បីឱ្យមានការបញ្ចប់ការ ប្រគល់អាវុធទៅឱ្យអ៊ុយក្រែន។ អ្នកទាំងនោះបាននាំគ្នាចុះហត្ថលេខា អំពាវនាវឱ្យលោកខាងលិច ធ្វើឱ្យរបបរបស់លោក Volodymyr Zelensky មកចរចាសន្តិភាព។
យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២២ បានឱ្យដឹងថាដោយបញ្ចេញមតិ លើការអំពាវនាវរបស់ពួកគេ លោក Andrey Melnik អគ្គរដ្ឋទូតរបស់អ៊ុយក្រែន បានបង្ហោះសារថា “Not again” កាលពីថ្ងៃព្រហស្បតិ៍ ដោយបន្ថែមជាភាសាអង់គ្លេសថា “What a bunch of pseudo-intellectual loosers (sic)” ឬ “តើអ្វីទៅជាក្រុមដែលតាំងខ្លួនជាអ្នកជំនាញ (sic)” ។
ដោយសំដៅទៅលើហត្ថលេខីមួយចំនួន តាមនាមត្រកូលរបស់ពួកគេ លោក Melnik បានស្នើថាពួកគេ «គួរតែទៅឋាននរកជាមួយនឹង ដំបូន្មានចាញ់របស់ពួកគេ»។
លិខិតចំហរដែលធ្វើឲ្យអ្នកការទូត អ៊ុយក្រែនខឹងសម្បារនោះ ត្រូវបានចុះផ្សាយក្នុងកាសែត Die Zeit របស់ប្រទេសអាល្លឺម៉ង់ កាលពីថ្ងៃពុធ ដែលមានចំណងជើងថា “ឈប់បាញ់ឥឡូវនេះ!” នៅក្នុងនោះ ក្រុមអ្នកសិក្សា អាឡឺម៉ង់ ទស្សនវិទូ អ្នកកាសែត សិល្បករ និងអតីតអ្នកការទូតចំនួន 21នាក់បានជំរុញឱ្យ “លោកខាងលិចបញ្ចប់សង្រ្គាម អ៊ុយក្រែនតាមរយៈការចរចា” ៕
ប្រែសម្រួលៈ ណៃ តុលា