ព័ត៌មានអន្តរជាតិ

EU បង្ហាញកិច្ច ការងារច្រើនទៀត​ ដែលអ៊ុយក្រែន ត្រូវតែបំពេញ

បរទេស ៖ មន្ត្រីជាន់ខ្ពស់ របស់ប្លុកអឺរ៉ុប កាលពីថ្ងៃសុក្រម្សិលមិញនេះ បានធ្វើការបញ្ជាក់ប្រាប់ ទៅកាន់ប្រធានាធិបតី អ៊ុយក្រែន លោក Volodymyr Zelensky ព្រមទាំងសមាជិកសភាផ្សេងទៀត អំពីអ្វីបន្ថែមទៀត ដែលរដ្ឋាភិបាល ទីក្រុងគៀវត្រូវតែកែ ទំរង់ដើម្បីអាច សម្របកិច្ចការងារ ឲ្យស្របទៅតាមស្តង់ដា ជាប្រទេសសមាជិករបស់អឹរ៉ុប ។

លោកស្រីUrsula von der Leyenបានបញ្ជាក់បែបនេះថា ជំហ៊ានបន្ទាប់សម្រាប់អ៊ុយក្រែន ដែលត្រូវធ្វើគឺទាមទារនូវការ
ធ្វើការយ៉ាងម៉ត់ចត់ក្នុងគោលបំណង ដើម្បីសាមគ្គីភាព និងគោលបំណងផ្សេងទៀត ។

លោកស្រីប្រធានសហភាពអឺរ៉ុបរូបនេះ ក៏បាធ្វើការលើកទឹកចិត្តនិងសរសើរខ្លាំង ចំពោះសមាជិកសភា របស់អ៊ុយក្រែ និងលោកប្រធានាធិបតីផងដែរដែលបានបំពេញការងារយ៉ាងល្អ ឥតខ្ជោះទាំងការងារការពារជាតិ ពីប្រទេសរុស្សីនិងការងារ ដើម្បីធានានូវសមាជិកភាពជាមួយនឹងអឺរ៉ុបផង ។

លោកស្រីក៏បានធ្វើការសន្យាទៀតដែរថា នឹងមានការវិនិយោគ របស់លោកខាងលិចយ៉ាងច្រើន ដើម្បីជួយដល់ការកសាងឡើងវិញ របស់ប្រទេសនេះ ប៉ុន្តែបាននិយាយថា អ៊ុយក្រែន ត្រូវតែអនុវត្តទៅលើកិច្ចការងារ នៃកំណែទម្រង់ថ្មីជាច្រើន ដើម្បីធានាថា ជំនួយបរទេសត្រូវបាន ចំណាយប្រកបដោយ
ប្រសិទ្ធភាព ៕

ប្រែសម្រួល៖ស៊ុនលី

To Top