វ៉ាស៊ីនតោន ៖ សហរដ្ឋអាមេរិក បានប្រកាសផ្តល់ជំនួយផ្នែកសន្តិសុខថ្មី ដល់អ៊ុយក្រែន ដែលរួមមានប្រព័ន្ធប្រឆាំងយន្តហោះ និងប្រព័ន្ធការពារដែន អាកាសកម្រិតខ្ពស់ ព្រមទាំងគ្រាប់រំសេវ បន្ថែមសម្រាប់ ប្រព័ន្ធរ៉ុក្កែតទំនើប។
សរុបជាទឹកប្រាក់ ៨២០លានដុល្លារអាមេរិក អាវុធថ្មីនេះ មានពីរផ្នែក នេះបើយោងតាមការប្រកាស របស់ក្រសួងការពារជាតិ ។ ជំនួយដែលមានតម្លៃ ៥០លានដុល្លារ ដែលក្នុងនោះ គ្រាប់រំសេវបន្ថែម សម្រាប់ប្រព័ន្ធរ៉ុក្កែតចល័តខ្ពស់ គឺជាផ្នែកមួយ ដែលអនុញ្ញាតឱ្យប្រធានាធិបតី លោក បៃដិន ទាញយកដោយផ្ទាល់ទៅក្នុងឃ្លាំងអាវុធ របស់សហរដ្ឋអាមេរិក ដែលមានស្រាប់ ។
ទឹកប្រាក់ចំនួន ៧៧០លានដុល្លារ ដែលនៅសេសសល់ គឺស្ថិតនៅក្រោមគំនិតផ្តួចផ្តើម ជំនួយសន្តិសុខអ៊ុយក្រែន ដែលតាមរយៈនោះ រដ្ឋាភិបាលសហរដ្ឋអាមេរិក ចុះកិច្ចសន្យាជាមួយក្រុមហ៊ុន ផលិតអាវុធដើម្បីធ្វើអាវុធ សម្រាប់អ៊ុយក្រែន។
មន្ទីរបញ្ចកោណបានឲ្យដឹងថា នៅក្នុងផ្នែកនេះ សហរដ្ឋអាមេរិក នឹងផ្តល់ឲ្យអ៊ុយក្រែន នូវប្រព័ន្ធកាំជ្រួចលើដី ទៅអាកាសកម្រិតខ្ពស់ជាតិចំនួនពីរ គ្រាប់កាំភ្លើងធំចំនួន ១៥ម៉ឺនជុំនៃគ្រាប់កាំភ្លើងធំ 155 មីលីម៉ែត្រ សម្រាប់យន្តហោះចម្បាំង Howitzers និងរ៉ាដាប្រឆាំង កាំភ្លើងធំចំនួនបួន។
ឥឡូវនេះសហរដ្ឋអាមេរិក បានសន្យា ផ្តល់ជំនួយសន្តិសុខ ចំនួន ៦,៩ពាន់លានដុល្លារ ដល់អ៊ុយក្រែន ចាប់តាំងពីប្រទេស រុស្ស៊ី បានចាប់ផ្តើម ប្រតិបត្តិការយោធា ពិសេសនៅថ្ងៃទី២៤ ខែកុម្ភៈ និង សរុបចំនួន ៧,៦ពាន់លានដុល្លារចាប់តាំងពីការចាប់ផ្តើម នៃរដ្ឋបាលលោក បៃដិន៕
ប្រែសម្រួល ឈូក បូរ៉ា
Warning: Attempt to read property "term_id" on false in /var/www/dap-news.com/htdocs/wp-content/themes/flex-mag/functions.php on line 999
