បរទេស៖មន្ត្រីប៉ូលីសរបស់ប្រទេសដាណឺម៉ាក់ កាលពីថ្ងៃអាទិត្យម្សិលមិញនេះ បានប្រកាសថាកងកម្លាំងរបស់ ខ្លួនបានបើកប្រតិបត្តិការទ្រង់ទ្រាយធំ និងដាក់ពង្រាយនៅតាមទីតាំង ជាច្រើនកន្លែងទាំងរដ្ឋធានី Copenhagen និងនៅលើកោះ Zealand ទាំងមូលផងដែរក្រោយហេតុការណ៍បាញ់ ប្រហារដោយខ្មាន់កាំភ្លើង ម្នាក់នៅផ្សារទំនើប កណ្តាលរដ្ឋធានី Copenhagen ស្លាប់មនុស្សជាច្រើននាក់នោះមក។
ហេតុការណ៍ដែលបានកើត ឡើងកាលពីថ្ងៃអាទិត្យម្សិលមិញនេះ បានធ្វើឲ្យមនុស្សជាច្រើននាក់ស្លាប់និងរបួស ខណៈដែលខ្មាន់កាំភ្លើងត្រូវបានចាប់ខ្លួន ប៉ុន្តែប៉ូលីសនៅមិនទាន់អស់ការ សង្ស័យ នៅឡើយទេថា បុរសរូបនេះបានរៀបចំផែន ការនេះតែម្នាក់ឯងឬយ៉ាងណា។
មកត្រឹមថ្ងៃនេះលោកស្រីអភិបាលក្រុង Copenhagen ដែលមានឈ្មោះថា Sophie Andersen បានហៅ ហេតុការណ៍ថានេះ ថាជារឿងដ៏គួរឲ្យយកចិត្តទុកដាក់បំផុត ហើយទាំង ចំនួនស្លាប់ពិតប្រាកដក៏នៅមិនទាន់ បានប្រកាសនៅឡើយខណៈ ដែលក្រុមប៉ូលីសបានធ្វើការបិទទីតាំងមួយ ចំនួនដើម្បីប្រមូលភស្តុតាង និងស្រាវជ្រាវវិដេអូកាម៉េរាជាមុនសិន៕
ប្រែសម្រួល៖ស៊ុនលី
Warning: Attempt to read property "term_id" on false in /var/www/dap-news.com/htdocs/wp-content/themes/flex-mag/functions.php on line 999
