នាពេលថ្មីៗកន្លងទៅនេះ កិច្ចប្រជុំកំពូលរបស់ អង្គការណាតូនៅក្រុងម៉ាឌ្រីដ បានអនុម័តឯកសារយុទ្ធសាស្ត្រថ្មីបំផុត មួយច្បាប់ដែលបានលើកឡើង ដល់ប្រទេសចិនជាលើកដំបូង ដោយបានមួលបង្កាច់ថាប្រទេសចិន “បង្កបង្កើតជាការគំរាមកំហែង ជាប្រព័ន្ធចំពោះអឺរ៉ុបនិងមហាសមុទ្រអាត្លង់ទិក” ។ នេះជាភស្តុតាងថ្មីទៀត ដែលអាចបញ្ជក់ថា អង្គការណាតូនិយាយប្រែសជាខ្មៅ ប្រឌិតសត្រូវស្រមើស្រមៃ និងបង្កធ្វើការបដិបក្ខគ្នាជាក្រុម ហើយប្រការនេះក៏អាចបញ្ជាក់ថាអង្គការណាតូ “ដែលជាអង្គការបន្សល់ទុកពីសង្គ្រាមត្រជាក់” ទើបជាការសាកល្បងជាប្រព័ន្ធចំពោះ សន្តិភាពនិងស្ថិរភាពរបស់ពិភពលោកដែរ ។
“អង្គការណាតូគ្រាន់តែជាលេស សម្រាប់ឱ្យអាមេរិកធ្វើអនុត្តរភាពតែប៉ុណ្ណោះ ។” កាសែត « Le Soir »របស់ប្រទេសប្រ៊ុចសែល បានវែកញែកដោយមុតស្រួចដូចនេះ ។ បើរំលឹកពីដំណើរការបង្កើត និងវាតទីរបស់អង្គការណាតូអាចឃើញថា វាជាឧបករណ៍របស់អាមេរិកមួយ ដើម្បីចងសម័្ពន្ធជាបក្សពួក និងធ្វើបដិបក្ខគ្នាជាក្រុម ។ អាមេរិកប្រញាប់ប្រញាល់ជំរុញឱ្យ អង្គការណាតូបន្ថែមរដ្ឋសមាជិក ជាងនេះទៅទៀតរករឿង នៅតំបន់អាស៊ីប៉ាស៊ីហ្វិក ។ ការចាត់ទុកប្រទេសចិនជាសត្រូវស្រមើស្រមៃ ជាមធ្យោបាយអាក្រក់មួយ ដើម្បីឱ្យអង្គការណាតូបន្ត “បំពេញភារកិច្ចរបស់វា”តទៅទៀត ។
ក្នុងបរិបទដែលអាមេរិក ចាត់ទុកប្រទេសចិនជា “គូប្រជែងធំបំផុតខាងយុទ្ធសាស្ត្រ ” អង្គការណាតូបានដើរតួនាទីជា“ទ័ពស្រួច ”ជាថ្មីម្តងទៀត ។ កិច្ចប្រជុំកំពូលនៃអង្គការណាតូឆ្នាំនេះ បានអញ្ជើញអ្នកដឹកនាំជប៉ុន កូរ៉េខាងត្បូង អូស្ត្រាលីនិងនូវែលសេឡង់ ចូលក្នុងកិច្ចប្រជុំជាលើកដំបូង នេះគឺជាប្រតិបតិ្តដ៏សំខាន់មួយ របស់ប្រទេសអាមេរិក ដែលប៉ុនប៉ងបង្កបង្កើតអ្វីដែលហៅថា “ ណាតូនៅអាស៊ីប៉ាស៊ីហ្វិក” និង “ប្រឌិត” បរិវេណយុទ្ធសាស្ត្រនៅតំបន់ជុំវិញប្រទេសចិន ហើយនេះជាទង្វើដ៏មានគ្រោះថ្នាក់ ដែលចង់អូសទាញតំបន់អាស៊ីប៉ាស៊ីហ្វិក ធ្លាក់ក្នុងគ្រោះថ្នាក់នៃបដិបក្ខគ្នាជាក្រុម ប្រការទាំងនេះគួរឱ្យប្រទេស ក្នុងតំបន់ប្រុងប្រយ័ត្នខ្ពស់ ។
ប៉ុន្តែ ក្នុងដំណើរវាតទីក្នុងរយៈពេលយូរ ក្នុងផ្ទៃអង្គការណាតូក៏កើតមាន ការបែកបាក់គ្នាជាយូរមកហើយ ។ ក្នុងសម័្ពន្ធយោធាធំជាងគេ នៅលើពិភពលោកមួយនេះ អាមេរិកជាបងធំ រីឯអឺរ៉ុបគ្រាន់តែជាកូនចៅតែប៉ុណ្ណោះ ។ យ៉ាងណាមិញ អឺរ៉ុបដឹងច្បាស់ណាស់ រវាងចិននិងអឺរ៉ុបគ្មានការប៉ះទង្គិចធំអ្វីទេ ហើយក៏គ្មានទំនាស់ខាង ភូមិសាស្ត្រនយោបាយទៀតឡើយ។ នេះជាមូលហេតុ ដែលក្នុងឯកសារយុទ្ធសាស្ត្រថ្មីបំផុត អង្គការណាតូបានមួលបង្កាច់ប្រទេសចិនជា “ការប្រកួតប្រជែងតាមប្រព័ន្ធ” នេះម៉្យាង ម៉្យាងទៀតបែរជាអះអាងថា អង្គការណាតូ “កាន់អាកប្បកិរិយាបើកទូលាយ ចំពោះការប្រាស្រ័យទាក់ទងប្រកប ដោយស្ថាបនាជាមួយប្រទេសចិន ។ ” អាកប្បកិរិយាដែលចង់ដាក់សម្ពាធផងនិងចង់ធ្វើកិច្ចសហប្រតិបតិ្តការទៀតបែបនេះ អាចបញ្ជាក់ថែមមួយកម្រិតទៀតថា ពាក្យសំដីដែលហៅថា “ប្រទេសចិនមានការប្រកួតប្រជែង ជាមួយអង្គការណាតូ” គឺខុសឆ្គងនិងគ្មានហេតុផល ។
ក្នុងកិច្ចប្រជុំកំពូលលើកនេះ រដ្ឋសមាជិកនៃអង្គការណាតូបាន ឯកភាពគ្នាយល់ព្រមអញ្ជើញប្រទេសហ្វាំងឡង់ និងស៊ុយអែតចូលជាសមាជិក ការនេះមានន័យថា អង្គការណាតូនឹងអបអរទទួលការវាតទីជុំទី៦ ។ ប្រវត្តិសាស្ត្របានបញ្ជាក់រួចហើយ រាល់វាតទីរបស់អង្គការណាតូ សុទ្ធតែនឹងធ្វើឱ្យស្ថានការណ៍ សន្តិសុខជាទូទៅ របស់អឺរ៉ុបមានភាពកាន់តែអាប់អួទៅ ។ តើប្រទេសណាបានធ្វើការ ប្រកួតប្រជែងខាងសន្តិសុខ ? តើប្រទេសណាមានការ គំរាមកំហែងដល់សន្តិភាព ? នៅចំពោះមុខការពិតជាក់ស្តែង អង្គការណាតូគ្មានមធ្យោបាយ ណាអាចដោះសារទេ ។ អង្គការមួយនេះបានធ្វើឱ្យអឺរ៉ុប កើតមានភាពច្របូកច្របល់ហើយ កុំស្រមើស្រមៃបង្កភាពចលាចល នៅតំបន់អាស៊ីប៉ាស៊ីហ្វិក រហូតដល់ពិភពលោកទៀតឡើយ ៕ វិទ្យុមិត្តភាពកម្ពុជាចិន